ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 139:8 - អាល់គីតាប

បើ​ខ្ញុំ​ឡើង​ទៅ​លើ​មេឃ ទ្រង់​នៅ​ទី​នោះ បើ​ខ្ញុំ​ទៅ​នៅ​ក្នុង​ផ្នូរ​ខ្មោច ក៏​ទ្រង់​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​ទូលបង្គំ​ឡើងទៅ​ស្ថានសួគ៌ ព្រះអង្គ​នៅ​ទីនោះ​; ប្រសិនបើ​ទូលបង្គំ​រៀបគ្រែ​នៅ​ស្ថានមនុស្សស្លាប់ មើល៍! ព្រះអង្គ​នៅទីនោះដែរ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​ទូល‌បង្គំ​ឡើង​ទៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ ប្រសិន‌បើ​ទូល‌បង្គំ​រៀប​ដំណេក នៅ​ស្ថាន​ឃុំនៅ​ព្រលឹង​មនុស្ស​ស្លាប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​ទូលបង្គំ​ឡើង​ទៅ​លើ​មេឃ ព្រះអង្គ​គង់​នៅ​ទី​នោះ បើ​ទូលបង្គំ​ទៅ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ព្រះអង្គ​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទោះ​បើ​ទូលបង្គំ​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ ក៏​មាន​ទ្រង់​សណ្ឋិត​នៅ​ទី​នោះ ទោះ​បើ​ទូលបង្គំ​នឹង​រៀប​ដំណេក​នៅ​ស្ថាន​ឃុំ ព្រលឹង​មនុស្ស​ស្លាប់ នោះ​ក៏​ឃើញ​មាន​ទ្រង់​សណ្ឋិត​នៅ​ដែរ

សូមមើលជំពូក



ទំនុកតម្កើង 139:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នរ៉កា​មិន​លាក់​កំបាំង​ចំពោះ ទ្រង់​ឡើយ ទ្រង់​មើល​ធ្លុះ​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស។


អុលឡោះ‌តាអាឡា​ជ្រាប​អ្វីៗ​ពី​ការ​ស្លាប់ និង​អ្វីៗ​ដែល​នៅ​នរ៉កា ចំណែក​ឯ​ចិត្ត​មនុស្ស​វិញ ទ្រង់​រឹត‌តែ​ជ្រាប​យ៉ាង​ច្បាស់​ទៅ​ទៀត។


គ្មាន​នរណា​ម្នាក់​ពួន​នៅ​កន្លែង​មួយ ហើយ​យើង​មើល​មិន​ឃើញ​នោះ​ទេ ដ្បិត​យើង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផ្ទៃ​មេឃ និង​នៅ​លើ​ផែនដី» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ទោះ​បី​អ្នក​ឡើង​ទៅ​លើ ខ្ពស់​ដូច​សត្វ​ឥន្ទ្រី ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក​ទៅ ដាក់​នៅ​ក្នុង​ចំណោម​ផ្កាយ​ក្ដី ក៏​យើង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ដល់​ដី​វិញ​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


នៅ​ក្នុង​ពោះ​ត្រី គាត់​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់។