អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារ សម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។
ទំនុកតម្កើង 136:25 - អាល់គីតាប ទ្រង់ប្រទានអាហារដល់សត្វលោកទាំងឡាយ ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ! ព្រះគម្ពីរខ្មែរសាកល ព្រះអង្គប្រទានអាហារដល់គ្រប់ទាំងសាច់ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គជាព្រះដែលប្រទានអាហារ ដល់អស់ទាំងសាច់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានអាហារដល់សត្វលោកទាំងឡាយ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាព្រះដែលប្រទានឲ្យគ្រប់ទាំងសាច់មានអាហារ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប |
អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារ សម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។
អុលឡោះតាអាឡាអើយ សត្វលោកទាំងអស់ ទន្ទឹងរង់ចាំទ្រង់ ដោយចិត្តសង្ឃឹម ដ្បិតទ្រង់ប្រទានអាហារឲ្យគេ តាមពេលកំណត់។