បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសខ្ញុំដោយចិត្តស្មោះត្រង់ ខ្ញុំមិនប្រកែកទេ ព្រោះជាការល្អចំពោះខ្ញុំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលខ្ញុំ។ ក៏ប៉ុន្តែ ខ្ញុំនៅតែបន្តទូរអា តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។
ទំនុកតម្កើង 133:2 - អាល់គីតាប គឺប្រៀបដូចជាទឹកអប់ដ៏មានតម្លៃ ហូរនៅលើក្បាល ចុះមកលើពុកចង្ការបស់ហារូន រួចស្រក់ទៅលើជាយអាវរបស់គាត់ ព្រះគម្ពីរខ្មែរសាកល គឺប្រៀបដូចជាប្រេងដ៏មានតម្លៃនៅលើក្បាល ដែលហូរចុះមកលើពុកចង្កា គឺពុកចង្ការបស់អើរ៉ុន ហើយហូរចុះមកលើជាយអាវវែងរបស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺធៀបដូចជាប្រេងដ៏វិសេសដែលចាក់លើក្បាល ក៏ហូរចុះមកដល់ពុកចង្កា គឺជាពុកចង្ការបស់លោកអើរ៉ុន រួចស្រក់ទៅដល់ជាយអាវរបស់លោកផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺប្រៀបដូចជាទឹកអប់ដ៏មានតម្លៃ ហូរនៅលើក្បាល ចុះមកលើពុកចង្ការបស់លោកអើរ៉ុន រួចស្រក់ទៅលើជាយអាវរបស់លោក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះធៀបដូចជាប្រេងដ៏វិសេសដែលចាក់លើក្បាល ក៏ហូរចុះមកដល់ពុកចង្កា គឺជាពុកចង្ការបស់អើរ៉ុន រួចស្រក់ទៅដល់ជាយអាវរបស់លោកផង |
បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសខ្ញុំដោយចិត្តស្មោះត្រង់ ខ្ញុំមិនប្រកែកទេ ព្រោះជាការល្អចំពោះខ្ញុំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលខ្ញុំ។ ក៏ប៉ុន្តែ ខ្ញុំនៅតែបន្តទូរអា តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។
នៅតាមជាយអាវខាងក្រោម ត្រូវប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ហើយត្រូវដាក់កូនកណ្តឹងមាសទៀតផង។
បន្ទាប់មក ត្រូវយកប្រេងមកចាក់លើក្បាលគាត់ ដើម្បីតែងតាំងគាត់ឲ្យបំពេញមុខងារបម្រើយើង។
មកផ្សំធ្វើគ្រឿងក្រអូប តាមវិធីផ្សំរបស់អ្នកធ្វើគ្រឿងក្រអូប។ ត្រូវដាក់អំបិលលាយជាមួយផង ដើម្បីឲ្យគ្រឿងក្រអូបនោះទៅជាបរិសុទ្ធ និងសក្ការៈ។
នៅតាមជាយអាវខាងក្រោម គេប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដោយប្រើអំបោះធ្មៃ។
ប្រេងក្រអូប និងទឹកអប់ រមែងធ្វើឲ្យចិត្តរីករាយ រីឯយោបល់របស់មិត្តសម្លាញ់ដ៏ស្លូតបូតរឹងរឹតតែប្រសើរលើសនេះទៅទៀត។
ក្លិនរបស់បងក្រអូបណាស់ ហើយឈ្មោះរបស់បងក៏សាយក្លិនក្រអូបដែរ។ ហេតុនេះហើយបានជាស្ត្រីក្រមុំទាំងឡាយ នាំគ្នាស្រឡាញ់បង។
នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់ មកចាក់លាបជើងអ៊ីសា រួចយកសក់នាងជូតក្លិនប្រេងក្រអូបសាយពេញផ្ទះ។