ផ្ទុយទៅវិញ គេចូលចិត្តនឹងហ៊ូកុំរបស់ អុលឡោះតាអាឡា ព្រមទាំងសញ្ជឹងគិតអំពីហ៊ូកុំ របស់ទ្រង់ ទាំងយប់ ទាំងថ្ងៃ។
ទំនុកតម្កើង 119:97 - អាល់គីតាប ខ្ញុំស្រឡាញ់ហ៊ូកុំ របស់ទ្រង់ខ្លាំងណាស់ ខ្ញុំសញ្ជឹងគិតអំពីហ៊ូកុំនេះ ជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គណាស់ហ្ន៎! វាជាទីសញ្ជឹងគិតរបស់ទូលបង្គំវាល់ព្រឹកវាល់ល្ងាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គណាស់ហ្ន៎! ទូលបង្គំរំពឹងគិតអំពីក្រឹត្យវិន័យ នោះដរាបរាល់ថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គខ្លាំងណាស់ ទូលបង្គំសញ្ជឹងគិតអំពីក្រឹត្យវិន័យនេះ ជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រិត្យវិន័យនោះជាដរាបរាល់ថ្ងៃ |
ផ្ទុយទៅវិញ គេចូលចិត្តនឹងហ៊ូកុំរបស់ អុលឡោះតាអាឡា ព្រមទាំងសញ្ជឹងគិតអំពីហ៊ូកុំ របស់ទ្រង់ ទាំងយប់ ទាំងថ្ងៃ។
ឱអុលឡោះតាអាឡាអើយ សូមជ្រាបថា ខ្ញុំស្រឡាញ់ឱវាទរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ ដោយចិត្តមេត្តាករុណារបស់ទ្រង់។
អស់អ្នកដែលស្រឡាញ់ហ៊ូកុំរបស់ទ្រង់ នឹងបានសុខក្សេមក្សាន្ត គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
ខ្ញុំលើកដៃប្រណម្យគោរព បទបញ្ជារបស់ទ្រង់ ព្រោះខ្ញុំស្រឡាញ់បទបញ្ជានេះ ខ្ញុំចង់សញ្ជឹងគិតអំពីហ៊ូកុំរបស់ទ្រង់។
អ្នកណាមិនរវីរវល់នឹងអ្នកដទៃ អ្នកនោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបដិសេធយោបល់ទាំងប៉ុន្មានរបស់អ្នកឯទៀតៗ។
សៀវភៅនេះត្រូវនៅជាប់ជាមួយស្តេចជានិច្ច ហើយស្តេចអានជារៀងរាល់ថ្ងៃ អស់មួយជីវិត ដើម្បីរៀនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ព្រមទាំងកាន់ ហើយប្រតិបត្តិហ៊ូកុំទាំងប៉ុន្មាន ដែលមាននៅក្នុងគីតាបហ៊ូកុំនេះ។
ត្រូវទន្ទេញគីតាបនៃហ៊ូកុំនេះជានិច្ច ត្រូវរិះគិតទាំងថ្ងៃទាំងយប់ ហើយប្រតិបត្តិតាមសេចក្តីដែលមានចែងទុកទាំងប៉ុន្មាន ដើម្បីឲ្យការអ្វីដែលអ្នកធ្វើ បានចំរុងចំរើន និងទទួលជោគជ័យ។