ដំបូន្មានរបស់ទ្រង់ជាកេរមត៌ករបស់ខ្ញុំ ដ្បិតដំបូន្មានទាំងនេះធ្វើឲ្យខ្ញុំ មានអំណរនៅក្នុងចិត្ត។
ទំនុកតម្កើង 119:95 - អាល់គីតាប មនុស្សអាក្រក់រង់ចាំប្រហារជីវិតខ្ញុំ តែខ្ញុំចាប់ចិត្តនឹងដំបូន្មានរបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល ពួកមនុស្សអាក្រក់បានចាំស្ទាក់ទូលបង្គំដើម្បីបំផ្លាញទូលបង្គំ រីឯទូលបង្គំនឹងយកចិត្តទុកដាក់នឹងសេចក្ដីបន្ទាល់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សអាក្រក់ពួនចាំសម្លាប់ទូលបង្គំ តែទូលបង្គំពិចារណាសេចក្ដីបន្ទាល់ របស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ តែទូលបង្គំចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមនុស្សអាក្រក់គេបានរង់ចាំនឹងធ្វើឲ្យទូលបង្គំវិនាស តែទូលបង្គំនឹងពិចារណាសេចក្ដីបន្ទាល់របស់ទ្រង់ |
ដំបូន្មានរបស់ទ្រង់ជាកេរមត៌ករបស់ខ្ញុំ ដ្បិតដំបូន្មានទាំងនេះធ្វើឲ្យខ្ញុំ មានអំណរនៅក្នុងចិត្ត។
ខ្ញុំជាអ្នកបម្រើរបស់ទ្រង់ សូមប្រទានប្រាជ្ញាមកខ្ញុំផង ដើម្បីឲ្យខ្ញុំស្គាល់ដំបូន្មានរបស់ទ្រង់។
ខ្ញុំជំពាក់ចិត្តនឹងដំបូន្មានរបស់ទ្រង់ អុលឡោះតាអាឡាអើយ សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់ឡើយ!
មនុស្សអាក្រក់បានធ្វើឲ្យខ្ញុំ ជាប់អន្ទាក់របស់គេ តែខ្ញុំឥតភ្លេចហ៊ូកុំរបស់ទ្រង់ទេ។
មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ តែខ្ញុំនៅតែយកចិត្តទុកដាក់ធ្វើតាម ឱវាទរបស់ទ្រង់ជានិច្ច។
ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។
អស់អ្នកដែលចង់ប្រហារជីវិតខ្ញុំ នាំគ្នារាយអន្ទាក់ចាំចាប់ខ្ញុំ ពួកគេមួលបង្កាច់ខ្ញុំ ចង់ឲ្យខ្ញុំវិនាស គេចេះតែរកកលល្បិច ប្រឆាំងនឹងខ្ញុំមួយថ្ងៃវាល់ល្ងាច។
ពេត្រុសបានដឹងខ្លួន ក៏ពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាហេតុការណ៍នេះជាការពិតមែន អុលឡោះជាអម្ចាស់បានចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់មកដោះលែងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចហេរ៉ូដ និងរួចពីបំណងដែលប្រជាជនយូដាបម្រុងធ្វើមកលើរូបខ្ញុំ»។
សូមលោកកុំជឿអ្នកទាំងនោះឡើយ ព្រោះមានពួកគេជាងសែសិបនាក់ពួនស្ទាក់ចាំចាប់គាត់។ គេបានស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ ឥឡូវនេះ គេប្រុងប្រៀបរួចរាល់អស់ហើយ គេនៅចាំតែការយល់ស្របពីលោកប៉ុណ្ណោះ»។
ពួកគេបានទទូចសុំឲ្យលោកភេស្ទុសមេត្ដាអនុគ្រោះបញ្ជូនលោកប៉ូលមកក្រុងយេរូសាឡឹម ព្រោះពួកគេបានឃុបឃិតគ្នាថានឹងពួនស្ទាក់ ចាំសម្លាប់លោកតាមផ្លូវ។