ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:88 - អាល់គីតាប

សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដោយ​ចិត្ត​មេត្តា‌ករុណា ខ្ញុំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​ទ្រង់​បង្គាប់​មក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង នោះ​ទូលបង្គំ​នឹង​រក្សា​សេចក្ដីបន្ទាល់​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ទូល‌បង្គំ​បានប្រតិ‌បត្តិ​តាម​សេចក្ដី​បន្ទាល់ ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​ព្រះអង្គ​បង្គាប់​មក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ចំរើន​កំឡាំង​នៃ​ទូលបង្គំ តាម​សេចក្ដី​សប្បុរស របស់​ទ្រង់ យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​រក្សា​សេចក្ដី​បន្ទាល់ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក។

សូមមើលជំពូក



ទំនុកតម្កើង 119:88
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ របស់​ទ្រង់ ដោយ​ចិត្ត​មេត្តា‌ករុណា សូម​បង្រៀន​ឲ្យ​ខ្ញុំ​ស្គាល់​ច្បាប់ របស់​ទ្រង់!


ខ្ញុំ​អង្វរ​ទ្រង់ សូម​សង្គ្រោះ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​តាម​ដំបូន្មាន របស់​ទ្រង់!


សូម​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ខ្ញុំ ដោយ​ចិត្ត​មេត្តា‌ករុណា ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ជួយ​ខ្ញុំ ឲ្យ​រស់​នៅ​តាម​វិន័យ​របស់​ទ្រង់។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ជ្រាប​ថា ខ្ញុំ​ស្រឡាញ់​ឱវាទ​របស់​ទ្រង់ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដោយ​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់។


អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ទ្រង់ ហើយ​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!


ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង សូម​ប្រោស​ឲ្យ​ខ្ញុំ​បាន​រស់ ស្រប​តាម​បន្ទូល​របស់​ទ្រង់​ផង។


ខ្ញុំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ឱវាទ​របស់​ទ្រង់ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់!


ប្រសិន​បើ​កូន​របស់​អ្នក កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​យើង​តៗ​គ្នា ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​យើង​ប្រៀន‌ប្រដៅ ពូជ‌ពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ របស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។​


អុលឡោះ‌តាអាឡា​មាន​ចិត្ត​មេត្តា‌ករុណា និង​ស្មោះ​ត្រង់​ទាំង​ស្រុង ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី និង​គោរព​ដំបូន្មាន​របស់​ទ្រង់។


ទ្រង់​ផ្តល់​ដំបូន្មាន​ឲ្យ​កូន​ចៅ របស់​យ៉ាកកូប ទ្រង់​ប្រទាន​ហ៊ូកុំ​មក​ឲ្យ​ពូជ‌ពង្ស របស់​អ៊ីស្រ‌អែល ទ្រង់​បង្គាប់​បុព្វបុរស​របស់​យើង ឲ្យ​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​កូន​ចៅ