ឱវាទរបស់ទ្រង់បានធ្វើឲ្យខ្ញុំ ដឹងខុសត្រូវ ហេតុនេះហើយបានជា ខ្ញុំស្អប់ការវៀចវេរ។
ទំនុកតម្កើង 119:29 - អាល់គីតាប សូមនាំខ្ញុំចេញឆ្ងាយពីផ្លូវខុសឆ្គង ហើយជួយឲ្យខ្ញុំប្រតិបត្តិតាម ហ៊ូកុំរបស់ទ្រង់! ព្រះគម្ពីរខ្មែរសាកល សូមដកផ្លូវនៃសេចក្ដីកុហកចេញពីទូលបង្គំ ហើយសូមប្រទានក្រឹត្យវិន័យរបស់ព្រះអង្គដល់ទូលបង្គំដោយក្ដីមេត្តាផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមដកផ្លូវភូតភរចេញឆ្ងាយពីទូលបង្គំ ហើយសូមប្រោសប្រទានក្រឹត្យវិន័យ របស់ព្រះអង្គដោយព្រះគុណផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមនាំទូលបង្គំចេញឆ្ងាយពីផ្លូវខុសឆ្គង ហើយជួយឲ្យទូលបង្គំប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមដកការប្រព្រឹត្តដោយភូតភរពីទូលបង្គំចេញ ហើយអនុញ្ញាតប្រទានក្រិត្យវិន័យរបស់ទ្រង់មកទូលបង្គំ ដោយព្រះគុណ |
ឱវាទរបស់ទ្រង់បានធ្វើឲ្យខ្ញុំ ដឹងខុសត្រូវ ហេតុនេះហើយបានជា ខ្ញុំស្អប់ការវៀចវេរ។
ខ្ញុំយល់ឃើញថាឱវាទទាំងប៉ុន្មាន របស់ទ្រង់សុទ្ធតែត្រឹមត្រូវទាំងអស់ ខ្ញុំស្អប់ការអាក្រក់គ្រប់យ៉ាង។
សូមទាញអារម្មណ៍ខ្ញុំ ឲ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ ហើយឲ្យខ្ញុំមានជីវិតរស់នៅ តាមមាគ៌ារបស់ទ្រង់!
សូមកុំបណ្ដោយឲ្យខ្ញុំចេះពោលពាក្យកុហកបោកប្រាស់។ សូមកុំឲ្យខ្ញុំក្រពេក ឬក៏មានពេកដែរ គឺសូមប្រទានឲ្យខ្ញុំមានអាហារបរិភោគគ្រប់គ្រាន់តែប៉ុណ្ណោះបានហើយ។
គេចាប់ចិត្តនឹងអ្វីដែលជាផេះ ចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យ វង្វេងវង្វាន់លែងដឹងអ្វីសោះ។ រូបព្រះរបស់គេពុំអាចរំដោះគេបានទេ ប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះ ជាព្រះក្លែងក្លាយឡើយ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ខ្ញុំ នៅពេលមានអាសន្ន ទ្រង់ជាជំរក របស់ខ្ញុំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកទ្រង់ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
ពេលខ្ញុំស្រយុតចិត្តយ៉ាងខ្លាំងនោះ ខ្ញុំនឹកដល់អុលឡោះតាអាឡា ហើយពាក្យទូរអារបស់ខ្ញុំ ក៏បានឮទៅដល់ទ្រង់ ឮដល់ម៉ាស្ជិទដ៏វិសុទ្ធរបស់ទ្រង់។
ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។
អ្នកណាពោលថា «ខ្ញុំស្គាល់អ៊ីសាហើយ» តែមិនកាន់តាមបទបញ្ជារបស់គាត់ អ្នកនោះនិយាយកុហក ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។
រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្ដកុហក និងអនុវត្ដតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ!