សូមអុលឡោះតាអាឡាប្រោសប្រទានឲ្យកូនចេះគិតពិចារណា និងមានប្រាជ្ញាឈ្លាសវៃ នៅពេលដែលទ្រង់ប្រទានឲ្យកូនគ្រប់គ្រងលើស្រុកអ៊ីស្រអែល ដោយកាន់តាមហ៊ូកុំរបស់អុលឡោះតាអាឡា ជាម្ចាស់របស់កូន។
ទំនុកតម្កើង 119:169 - អាល់គីតាប សូមឲ្យសំរែករបស់ខ្ញុំបានឮ ទៅដល់ទ្រង់ សូមប្រទានប្រាជ្ញាមកខ្ញុំ តាមបន្ទូលសន្យារបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមឲ្យសម្រែករបស់ទូលបង្គំចូលទៅជិតនៅចំពោះព្រះអង្គផង! សូមធ្វើឲ្យទូលបង្គំមានការយល់ច្បាស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសម្រែករបស់ទូលបង្គំ បានចូលទៅដល់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ តាមព្រះបន្ទូលរបស់ព្រះអង្គផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យសម្រែករបស់ទូលបង្គំបានឮ ទៅដល់ព្រះអង្គ សូមប្រទានប្រាជ្ញាមកទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសំរែករបស់ទូលបង្គំ បានចូលមកជិតនៅចំពោះទ្រង់ សូមប្រទានឲ្យទូលបង្គំមានយោបល់តាមព្រះបន្ទូលទ្រង់ |
សូមអុលឡោះតាអាឡាប្រោសប្រទានឲ្យកូនចេះគិតពិចារណា និងមានប្រាជ្ញាឈ្លាសវៃ នៅពេលដែលទ្រង់ប្រទានឲ្យកូនគ្រប់គ្រងលើស្រុកអ៊ីស្រអែល ដោយកាន់តាមហ៊ូកុំរបស់អុលឡោះតាអាឡា ជាម្ចាស់របស់កូន។
សូមប្រោសប្រទានឲ្យខ្ញុំមានប្រាជ្ញា និងការយល់ដឹង ដើម្បីឲ្យខ្ញុំចេះដឹកនាំប្រជារាស្ត្រនេះ។ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនរបស់ទ្រង់បាន?»។
ក្រុមអ៊ីមុាំ និងក្រុមលេវី នាំគ្នាក្រោកឡើង ជូនពរប្រជាជន។ ពាក្យទូរអាអង្វររបស់ពួកគេ លាន់ឮឡើង រហូតដល់ដំណាក់ដ៏វិសុទ្ធរបស់អុលឡោះនៅសូរ៉កា ហើយទ្រង់ស្តាប់ពាក្យរបស់ពួកគេ។
សូមប្រទានឲ្យខ្ញុំមានប្រាជ្ញា ដើម្បីរក្សាហ៊ូកុំរបស់ទ្រង់ ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត!។
នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកអុលឡោះតាអាឡា ខ្ញុំស្រែកហៅរកម្ចាស់របស់ខ្ញុំ ពីក្នុងម៉ាស្ជិទរបស់ទ្រង់ ទ្រង់ស្តាប់ឮសំឡេងខ្ញុំ ហើយស្នូរសំរែករបស់ខ្ញុំបានឮទៅដល់ ទ្រង់។
ទ្រង់ប្រកបដោយប្រាជ្ញាញាណ និងអំណាច ទ្រង់ធ្វើឲ្យពេលវេលា និងរដូវកាល ផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា ទ្រង់ទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក ទ្រង់លើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា
ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូអារសូមពីអុលឡោះ។ ទ្រង់នឹងប្រទានឲ្យជាមិនខាន ដ្បិតទ្រង់ប្រទានឲ្យមនុស្សទាំងអស់ ដោយចិត្តទូលាយ ឥតបន្ទោសឡើយ