ដំបូន្មានរបស់ទ្រង់ជាកេរមត៌ករបស់ខ្ញុំ ដ្បិតដំបូន្មានទាំងនេះធ្វើឲ្យខ្ញុំ មានអំណរនៅក្នុងចិត្ត។
ទំនុកតម្កើង 119:167 - អាល់គីតាប ខ្ញុំប្រព្រឹត្តតាមដំបូន្មានរបស់ទ្រង់ ហើយខ្ញុំស្រឡាញ់ដំបូន្មាននេះណាស់។ ព្រះគម្ពីរខ្មែរសាកល ព្រលឹងរបស់ទូលបង្គំរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ ក៏ស្រឡាញ់សេចក្ដីបន្ទាល់ទាំងនោះយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រលឹងទូលបង្គំប្រតិបត្តិតាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ទូលបង្គំស្រឡាញ់សេចក្ដីបន្ទាល់នោះ យ៉ាងក្រៃលែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ ហើយទូលបង្គំស្រឡាញ់ដំបូន្មាននេះណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រលឹងទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់ ទូលបង្គំក៏ស្រឡាញ់សេចក្ដីបន្ទាល់នោះយ៉ាងក្រៃលែង |
ដំបូន្មានរបស់ទ្រង់ជាកេរមត៌ករបស់ខ្ញុំ ដ្បិតដំបូន្មានទាំងនេះធ្វើឲ្យខ្ញុំ មានអំណរនៅក្នុងចិត្ត។
ឱអុលឡោះតាអាឡាអើយ សូមជ្រាបថា ខ្ញុំស្រឡាញ់ឱវាទរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ ដោយចិត្តមេត្តាករុណារបស់ទ្រង់។
ខ្ញុំស្រឡាញ់ហ៊ូកុំ របស់ទ្រង់ខ្លាំងណាស់ ខ្ញុំសញ្ជឹងគិតអំពីហ៊ូកុំនេះ ជារៀងរាល់ថ្ងៃ។
ខ្ញុំពេញចិត្តនឹងធ្វើតាម បំណងរបស់ទ្រង់ ហើយហ៊ូកុំរបស់ទ្រង់ដក់ នៅក្នុងដួងចិត្តខ្ញុំជានិច្ច ។
«អុលឡោះជាអម្ចាស់មានបន្ទូលថា លុះគ្រានេះកន្លងផុតទៅ យើងនឹងចង សម្ពន្ធមេត្រីជាមួយគេដូចតទៅនេះ យើងនឹងដាក់ហ៊ូកុំទាំងប៉ុន្មានរបស់យើង ក្នុងចិត្ដរបស់ពួកគេ យើងនឹងចារហ៊ូកុំ ទាំងនោះទុកក្នុងប្រាជ្ញារបស់ពួកគេដែរ»។