Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:167 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

167 ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​ព្រះអង្គ ហើយ​ទូលបង្គំ​ស្រឡាញ់​ដំបូន្មាន​នេះ​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

167 ព្រលឹង​របស់ទូលបង្គំ​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ ក៏​ស្រឡាញ់​សេចក្ដីបន្ទាល់ទាំងនោះ​យ៉ាងខ្លាំង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

167 ព្រលឹង​ទូល‌បង្គំប្រតិ‌បត្តិ​តាម សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ស្រឡាញ់​សេចក្ដី​បន្ទាល់​នោះ យ៉ាង​ក្រៃ‌លែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

167 ព្រលឹង​ទូលបង្គំ​បាន​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ទូលបង្គំ​ក៏​ស្រឡាញ់​សេចក្ដី​បន្ទាល់​នោះ​យ៉ាង​ក្រៃ‌លែង

សូមមើលជំពូក ចម្លង

អាល់គីតាប

167 ខ្ញុំ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​ទ្រង់ ហើយ​ខ្ញុំ​ស្រឡាញ់​ដំបូន្មាន​នេះ​ណាស់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:167
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំបូន្មាន​របស់​ព្រះអង្គ​ជា​កេរ‌មត៌ក​របស់​ទូលបង្គំ ដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ទូលបង្គំ មាន​អំណរ​នៅ​ក្នុង​ចិត្ត។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​ថា ទូលបង្គំ​ស្រឡាញ់​ព្រះ‌ឱវាទ​របស់​ព្រះអង្គ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ។


ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជា​របស់​ព្រះអង្គ ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​នេះ​ណាស់។


ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ខ្លាំង​ណាស់ ទូលបង្គំ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ​នេះ ជា​រៀង​រាល់​ថ្ងៃ។


ទូលបង្គំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាម ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ដក់ នៅ​ក្នុង​ដួង​ចិត្ត​ទូលបង្គំ​ជានិច្ច ។


ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជា‌ម្ចាស់​ណាស់


«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គេ​ដូច​ត​ទៅ​នេះ យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ ទាំង​នោះ​ទុក​ក្នុង​ប្រាជ្ញា​របស់​ពួក​គេ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម