នៅពាក់កណ្ដាលអធ្រាត្រ ខ្ញុំក្រោកឡើង ដើម្បីលើកតម្កើងទ្រង់ ព្រោះតែវិន័យដ៏ត្រឹមត្រូវរបស់ទ្រង់។
ទំនុកតម្កើង 119:164 - អាល់គីតាប ខ្ញុំសរសើរតម្កើងទ្រង់មួយថ្ងៃប្រាំពីរដង ព្រោះតែហ៊ូកុំដ៏សុចរិតរបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំសរសើរតម្កើងព្រះអង្គប្រាំពីរដងក្នុងមួយថ្ងៃ ដោយព្រោះច្បាប់ដ៏សុចរិតរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំសរសើរតម្កើងព្រះអង្គ មួយថ្ងៃប្រាំពីរដង ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំសរសើរតម្កើងព្រះអង្គមួយថ្ងៃប្រាំពីរដង ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំសរសើរដល់ទ្រង់ក្នុង១ថ្ងៃ៧ដង ដោយព្រោះច្បាប់ដ៏សុចរិតរបស់ទ្រង់ |
នៅពាក់កណ្ដាលអធ្រាត្រ ខ្ញុំក្រោកឡើង ដើម្បីលើកតម្កើងទ្រង់ ព្រោះតែវិន័យដ៏ត្រឹមត្រូវរបស់ទ្រង់។
សូមឲ្យអ្នកក្រុងស៊ីយ៉ូនបានរីករាយឡើង សូមឲ្យអ្នកស្រុកយូដាបានរីករាយជាខ្លាំង ដ្បិតទ្រង់វិនិច្ឆ័យប្រកបដោយយុត្តិធម៌។
ខ្ញុំស្រែកថ្ងូរ និងទទូចអង្វរទ្រង់ ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច ហើយទ្រង់ស្តាប់ពាក្យខ្ញុំ។
ឱអុលឡោះតាអាឡាអើយ ពេលអ្នកក្រុងស៊ីយ៉ូន ឮដំណឹងថា ទ្រង់វិនិច្ឆ័យទោសដូច្នេះ គេនឹងមានអំណររីករាយ ហើយអ្នកក្រុងនានានៅស្រុកយូដា ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ
ពេលនោះ ពួកនាម៉ឺនមន្ត្រីក៏លើកគ្នាចូលមក ឃើញដានីយ៉ែលកំពុងតែទូរអាអង្វរអុលឡោះជាម្ចាស់របស់គាត់។
ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្ដិធម៌។ ទ្រង់បានវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើឲ្យផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ទ្រង់បានដាក់ទោសស្ដ្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបម្រើរបស់ទ្រង់»។