សូមកុំឲ្យអស់អ្នកដែលដើរកាត់តាមនោះ ពោលទៅពួកគេថា: «សូមអុលឡោះតាអាឡាប្រទានពរ អ្នករាល់គ្នា» សោះឡើយ។ យើងសូមជូនពរអ្នករាល់គ្នា ក្នុងនាមអុលឡោះតាអាឡា!
ទំនុកតម្កើង 118:26 - អាល់គីតាប សូមលើកតម្កើងគាត់ដែលមក ក្នុងនាមអុលឡោះតាអាឡា យើងសូមឲ្យពរអ្នករាល់គ្នា ពីក្នុងដំណាក់របស់អុលឡោះតាអាឡា។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះយេហូវ៉ា! យើងសូមឲ្យពរអ្នករាល់គ្នាពីដំណាក់របស់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមឲ្យព្រះអង្គដែលយាងមកក្នុងព្រះនាម ព្រះយេហូវ៉ា បានប្រកបដោយព្រះពរ! យើងសូមឲ្យពរអ្នករាល់គ្នា ពីក្នុងដំណាក់របស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលើកតម្កើងព្រះអង្គដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ យើងសូមឲ្យពរអ្នករាល់គ្នា ពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះអង្គ ដែលយាងមកដោយនូវព្រះនាម ព្រះយេហូវ៉ា បានប្រកបដោយព្រះពរ យើងខ្ញុំបានសូមឲ្យទ្រង់បានព្រះពរ អំពីដំណាក់នៃព្រះយេហូវ៉ា |
សូមកុំឲ្យអស់អ្នកដែលដើរកាត់តាមនោះ ពោលទៅពួកគេថា: «សូមអុលឡោះតាអាឡាប្រទានពរ អ្នករាល់គ្នា» សោះឡើយ។ យើងសូមជូនពរអ្នករាល់គ្នា ក្នុងនាមអុលឡោះតាអាឡា!
សូមអុលឡោះតាអាឡាដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់អ្នកពីក្រុងស៊ីយ៉ូន!
ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងរលាយនៅចំពោះមុខសូរ៉ូបាបិល។ គាត់នឹងយកថ្មមួយចេញពីភ្នំនោះ ដើម្បីយកទៅធ្វើកំពូលម៉ាស្ជិទ។ ប្រជាជននាំគ្នាស្រែកឡើងថា “ថ្មនេះល្អណាស់! ថ្មនេះល្អណាស់!”»។
មហាជនដែលដើរហែហមអ៊ីសា ពីមុខពីក្រោយនាំគ្នាស្រែកឡើងថា៖ «ជយោ! ជយោ! អុលឡោះនៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ពីពេលនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថាៈ “សូមអុលឡោះប្រទានពរដល់គាត់ ដែលមកក្នុងនាមអុលឡោះជាអម្ចាស់!”»។
ផ្ទះរបស់អ្នករាល់គ្នានឹងត្រូវបោះបង់ចោល។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថាៈ “សូមអុលឡោះប្រទានពរដល់ គាត់ដែលមក ក្នុងនាមអុលឡោះជាអម្ចាស់!”»។
គេពោលថា៖ «សូមអុលឡោះប្រទានពរដល់ ស្តេចដែលមក ក្នុងនាមអុលឡោះជាអម្ចាស់! សូមសន្ដិភាពកើតពីសូរ៉កមក សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលអ៊ីសាទាំងស្រែកថា៖ «ជយោ! សូមអុលឡោះប្រទានពរដល់គាត់ ដែលមក ក្នុងនាមអុលឡោះជាអម្ចាស់ គឺស្តេចរបស់ជនជាតិអ៊ីស្រអែល!»