ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍មកយូសុះទៀតថា៖ «ឥឡូវនេះ យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល»។
ទំនុកតម្កើង 113:8 - អាល់គីតាប ដើម្បីឲ្យគេកាន់កាប់អំណាច រួមជាមួយពួកអ្នកធំ គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោម ប្រជារាស្ត្ររបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យអង្គុយជាមួយបណ្ដាអភិជន គឺជាមួយបណ្ដាអភិជននៃប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីតាំងឲ្យគេអង្គុយជាមួយពួកអ្នកធំ គឺជាមួយពួកអ្នកធំនៃប្រជារាស្ត្រព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីឲ្យគេកាន់កាប់អំណាច រួមជាមួយពួកអ្នកធំ គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោម ប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងតាំងឲ្យគេអង្គុយជាមួយនឹងពួកអ្នកធំ គឺជាមួយនឹងពួកអ្នកធំនៃរាស្ត្រទ្រង់ |
ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍មកយូសុះទៀតថា៖ «ឥឡូវនេះ យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល»។
ទ្រង់មិនបែរចេញឆ្ងាយ ពីមនុស្សសុចរិតឡើយ ទ្រង់ប្រទានឲ្យគេគ្រងរាជ្យ រួមជាមួយស្ដេចនានា ហើយប្រទានឲ្យរាជសម្បត្តិរបស់គេ នៅស្ថិតស្ថេរ ព្រមទាំងលើកតម្កើងគេថែមទៀតផង។
សូមជម្រាបស្តេច សូមឲ្យបុត្រា ស្តេចបានឡើងគ្រងរាជ្យ តពីអយ្យកោរបស់ស្តេច។ ស្តេចនឹងតែងតាំងបុត្រា របស់ស្តេចឲ្យគ្រប់គ្រងទួទាំងនគរ។
រីឯអ្នករាល់គ្នា ហេតុអ្វីបានជាអ្នករាល់គ្នា នៅសម្រាកក្នុងជំរំដូច្នេះទៅវិញ? មើល៍! សូម្បីតែសត្វព្រាបក៏មានប្រាក់ ជាប់ពេញស្លាបវាដែរ ហើយរោមវាចាំងចែងទៅដោយមាស។
ទ្រង់លើកមនុស្សកំសត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជដ៏រុងរឿង ដ្បិតអុលឡោះតាអាឡាបានតែងតាំងគ្រឹះនៃផែនដី ហើយទ្រង់ដាក់ពិភពលោក នៅលើគ្រឹះនេះ។