ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 107:42 - អាល់គីតាប

ពេល​មនុស្ស​សុចរិត​ឃើញ​ដូច្នេះ គេ​នឹង​មាន​អំណរ​សប្បាយ តែ​មនុស្ស​ទុច្ចរិត​នឹង​បិទ​មាត់​យ៉ាង​ស្ងៀម‌ស្ងាត់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មនុស្ស​ទៀងត្រង់​ឃើញ​ដូច្នេះ ក៏​អរសប្បាយ រីឯ​អស់ទាំង​មនុស្សទុច្ចរិត​ក៏​បិទ​មាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​ទៀង​ត្រង់​ឃើញ​ដូច្នេះ គេ​មាន​ចិត្ត​ត្រេក​អរ ហើយ​គ្រប់​ទាំង​មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បិទ​មាត់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​មនុស្ស​សុចរិត​ឃើញ​ដូច្នេះ គេ​នឹង​មាន​អំណរ​សប្បាយ តែ​មនុស្ស​ទុច្ចរិត​នឹង​បិទ​មាត់​យ៉ាង​ស្ងៀម‌ស្ងាត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​មនុស្ស​ទៀង​ត្រង់​ក៏​ឃើញ ហើយ​មាន​សេចក្ដី​អំណរ​ឡើង ឯ​សេចក្ដី​ទុច្ចរិត នឹង​ត្រូវ​បាត់​មាត់​ទៅ

សូមមើលជំពូក



ទំនុកតម្កើង 107:42
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​សុចរិត និង​មនុស្ស​ស្លូត​ត្រង់ ឃើញ​មនុស្ស​អាក្រក់​វិនាស គេ​នាំ​គ្នា​សប្បាយ​រីក‌រាយ និង​សើច​ចំអក​ឲ្យ​ថា:


ពេល​មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ ក៏​មាន​ចិត្ត​ទោមនស្ស គេ​សង្កៀត​ធ្មេញ ហើយ​រលាយ​សូន្យ​ទៅ មនុស្ស​អាក្រក់ ពុំ​ដែល​បាន​សម្រេច​ដូច​បំណង​ឡើយ។


មនុស្ស​សុចរិត​នឹង​ឃើញ ហើយ​កោត​ខ្លាច​ទៀត​ផង គេ​នាំ​គ្នា​សើច ទាំង​ពោល​ថា:


ពេល​នោះ ស្តេច​នឹង​មាន​អំណរ ដោយ​នាម​អុលឡោះ អ្នក​ណា​ស្បថ​ក្នុង​នាម​អុលឡោះ អ្នក​នោះ​នឹង​លើក​តម្កើង​ទ្រង់ រីឯ​អ្នក​ដែល​ចូល​ចិត្ត​និយាយ​កុហក នឹង​ត្រូវ​បាត់​មាត់​សូន្យ‌ឈឹង​ទៅ។


ប៉ុន្តែ ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ គេ​មិន​ឮ​សំឡេង​អ្វី​ឡើយ សូម្បី​ឆ្កែ​ក៏​មិន​ឮ​ព្រុស​ដាក់​មនុស្ស ឬ​សត្វ​ណា​មួយ​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា អុលឡោះ‌តាអាឡា​មិន​ធ្វើ​ទោស​ជន‌ជាតិ​អ៊ីស្រ‌អែល ដូច​ទ្រង់​ធ្វើ​ទោស​ជន‌ជាតិ​អេស៊ីប​ឡើយ”។


ពាក្យ​សំដី​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។


កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម បាន​សុខ‌សាន្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ អុលឡោះ‌តាអាឡា​នឹង​សំដែង​អំណាច ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ឃើញ តែ​ទ្រង់​សំដែង​កំហឹង​ទាស់​នឹង ខ្មាំង​សត្រូវ​របស់​ទ្រង់។


យើង​ដឹង​ថា គ្រប់​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ សុទ្ធ​តែ​ចែង​ទុក​សម្រាប់​អស់​អ្នក​ដែល​ចំណុះ​ហ៊ូកុំ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​ម្នាក់​រក​ពាក្យ​ដោះ‌សា​បាន ហើយ​ឲ្យ​ពិភព​លោក​ទាំង​មូល​ទទួល​ទោស នៅ​ចំពោះ​អុលឡោះ។