ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីការដែលខ្ញុំបានធ្វើនេះផង! សូមកុំបំភ្លេចកិច្ចការផ្សេងៗដែលខ្ញុំបានប្រព្រឹត្ត ដោយចិត្តស្មោះត្រង់ ចំពោះដំណាក់របស់ទ្រង់ និងឲ្យប្រជាជនធ្វើពិធីគោរពបម្រើទ្រង់។
ទំនុកតម្កើង 106:4 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ ពេលណាទ្រង់ ពេញចិត្តនឹងប្រជារាស្ដ្ររបស់ទ្រង់ សូមនឹកដល់ខ្ញុំផង! ពេលណាទ្រង់សង្គ្រោះពួកគេ សូមជួយខ្ញុំ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ កាលណាព្រះអង្គមានសេចក្ដីសន្ដោសចំពោះប្រជារាស្ត្ររបស់ព្រះអង្គ សូមនឹកចាំទូលបង្គំផង សូមមើលថែទូលបង្គំដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ ពេលព្រះអង្គសម្ដែងព្រះហឫទ័យ ប្រោសប្រណីដល់ប្រជារាស្ត្រព្រះអង្គ សូមនឹកចាំពីទូលបង្គំផង! ពេលព្រះអង្គសង្គ្រោះគេ សូមជួយទូលបង្គំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ពេលណាព្រះអង្គគាប់ព្រះហឫទ័យ នឹងប្រជារាស្ដ្ររបស់ព្រះអង្គ សូមនឹកដល់ទូលបង្គំផង! ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំនឹងប្រោសទូលបង្គំ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់ដល់រាស្ត្រទ្រង់ ឱសូមប្រោសទូលបង្គំ ដោយសេចក្ដីសង្រ្គោះនៃទ្រង់ផង |
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីការដែលខ្ញុំបានធ្វើនេះផង! សូមកុំបំភ្លេចកិច្ចការផ្សេងៗដែលខ្ញុំបានប្រព្រឹត្ត ដោយចិត្តស្មោះត្រង់ ចំពោះដំណាក់របស់ទ្រង់ និងឲ្យប្រជាជនធ្វើពិធីគោរពបម្រើទ្រង់។
ខ្ញុំបានប្រាប់ក្រុមលេវីឲ្យធ្វើពិធីជម្រះកាយ រួចមកយាមទ្វារនៅថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះជាថ្ងៃវិសុទ្ធ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុនេះ សូមនឹកចាំពីខ្ញុំ សូមអាណិតមេត្តាខ្ញុំ ដោយចិត្តសប្បុរសដ៏ធំធេងរបស់ទ្រង់។
ខ្ញុំបានចាត់ចែងឲ្យប្រជាជនយកអុសមកជូនតាមពេលកំណត់ ព្រមទាំងជំនូនដែលជាផលដំបូងនៃដំណាំរបស់គេដែរ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីខ្ញុំ ហើយប្រព្រឹត្តចំពោះខ្ញុំ ដោយចិត្តសន្ដោសផង៕
«ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមកុំភ្លេចពីការទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្តចំពោះប្រជាជននេះ សូមមេត្តាសន្ដោសដល់ខ្ញុំផង»។
សូមបែរមើលមកខ្ញុំ សូមប្រណីសន្ដោសខ្ញុំ ដូចទ្រង់ធ្លាប់ប្រណីសន្ដោស អស់អ្នកដែលស្រឡាញ់នាមរបស់ទ្រង់។
សូមបំភ្លេចអំពើបាប និងកំហុស ដែលខ្ញុំធ្លាប់ប្រព្រឹត្ត កាលនៅពីក្មេងនោះទៅ!។ ឱអុលឡោះតាអាឡាអើយ ទ្រង់តែងមានចិត្ត មេត្តាករុណា និងចិត្តសប្បុរសជានិច្ច សូមកុំបំភ្លេចខ្ញុំឡើយ!។
បន្ទាប់មក គាត់សុំអ៊ីសាថា៖ «ឱអ៊ីសាអើយ! ពេលលោកម្ចាស់មកគ្រងរាជ្យ សូមកុំភ្លេចខ្ញុំ»។
«បងប្អូនអើយ សូមស្ដាប់ខ្ញុំ! លោកស៊ីម៉ូនបានរៀបរាប់ថា កាលពីដើមដំបូង អុលឡោះពេញចិត្តជ្រើសរើសប្រជារាស្ដ្រមួយ ពីចំណោមជាតិសាសន៍នានាឲ្យធ្វើជាប្រជារាស្ដ្ររបស់ទ្រង់ផ្ទាល់។