ទោះបីពួកគេសិតរូបកូនគោមួយ ទាំងពោលថា “នេះនែ៎ ព្រះរបស់អ្នក ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប!” ហើយទោះបីពួកគេបានប្រមាថ ទ្រង់ខ្លាំងយ៉ាងណាក្ដី
ទំនុកតម្កើង 106:19 - អាល់គីតាប ក្រោយមក ពួកគេឆ្លាក់រូបកូនគោមួយ នៅភ្នំហោរែប ហើយនាំគ្នាក្រាបថ្វាយបង្គំរូប ដែលធ្វើពីលង្ហិននោះ។ ព្រះគម្ពីរខ្មែរសាកល ពួកគាត់ធ្វើកូនគោមួយនៅភ្នំហោរែប ពួកគាត់ថ្វាយបង្គំរូបសិតមួយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ គេបានធ្វើរូបកូនគោនៅភ្នំហោរែប ហើយនាំគ្នាក្រាបថ្វាយបង្គំរូប ដែលធ្វើពីលោហធាតុ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក ពួកគេឆ្លាក់រូបកូនគោមួយ នៅភ្នំហោរែប ហើយនាំគ្នាក្រាបថ្វាយបង្គំរូប ដែលធ្វើពីលង្ហិននោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ គេបានធ្វើរូបកូនគោនៅត្រង់ភ្នំហោរែប ហើយបានក្រាបថ្វាយបង្គំចំពោះរូបសិតនោះ |
ទោះបីពួកគេសិតរូបកូនគោមួយ ទាំងពោលថា “នេះនែ៎ ព្រះរបស់អ្នក ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប!” ហើយទោះបីពួកគេបានប្រមាថ ទ្រង់ខ្លាំងយ៉ាងណាក្ដី
កាលប្រជាជនឃើញម៉ូសាក្រចុះពីភ្នំមកវិញ ពួកគេលើកគ្នាមកជួបហារូន ហើយពោលថា៖ «សូមអ្នកធ្វើរូបព្រះសម្រាប់ដឹកនាំយើងខ្ញុំផង ដ្បិតយើងខ្ញុំពុំដឹងថា មានរឿងអ្វីកើតឡើង ចំពោះម៉ូសា ដែលបាននាំពួកយើងចេញមកពីស្រុកអេស៊ីបនោះឡើយ»។
នៅគ្រានោះ គេក៏បានឆ្លាក់រូបកូនគោមួយ ហើយយកគូរបានមកឲ្យរូបចម្លាក់នោះ រួចនាំគ្នាសប្បាយរីករាយចំពោះវត្ថុដែលជាស្នាដៃរបស់ខ្លួន។
សូមកុំថ្វាយបង្គំព្រះក្លែងក្លាយដូចបុព្វបុរសខ្លះឲ្យសោះ ដ្បិតមានចែងទុកមកថា «ប្រជាជនអង្គុយស៊ីផឹក រួចនាំគ្នាក្រោកឡើងរាំយ៉ាងសប្បាយ»។
ខ្ញុំភ័យខ្លាចជាខ្លាំង ដោយឃើញអុលឡោះតាអាឡាខឹងចំពោះអ្នករាល់គ្នា រហូតដល់មានបំណងបំផ្លាញអ្នករាល់គ្នា។ ប៉ុន្តែ នៅលើកនេះទៀតអុលឡោះតាអាឡាឆ្លើយតបនឹងពាក្យទូអារអង្វររបស់ខ្ញុំ។
ខ្ញុំបានយករូបកូនគោ ដែលជាស្នាដៃនៃអំពើបាបរបស់អ្នករាល់គ្នានោះ ទៅដុតកំទេចក្នុងភ្លើងឲ្យម៉ដ្តដូចធូលីដី ហើយបោះចោលទៅក្នុងទឹកជ្រោះដែលហូរចុះពីលើភ្នំ។
នៅភ្នំហោរែបអ្នករាល់គ្នាបានធ្វើឲ្យអុលឡោះតាអាឡាខឹង រហូតដល់ចង់បំផ្លាញអ្នករាល់គ្នា។