ទ្រង់បានធ្វើឲ្យមានព្រិលធ្លាក់មក កំទេចចម្ការទំពាំងបាយជូររបស់គេ ហើយមានធាតុអាកាសត្រជាក់ មកបំផ្លាញដើមឈើរបស់គេខូចអស់។
ទំនុកតម្កើង 105:33 - អាល់គីតាប ទ្រង់បានបំផ្លាញចម្ការទំពាំងបាយជូរ និងចម្ការដំណាំរបស់គេ ទ្រង់បំបាក់ដើមឈើទាំងប៉ុន្មាន នៅលើទឹកដីរបស់គេ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានវាយដើមទំពាំងបាយជូរ និងដើមល្វារបស់ពួកគេដែរ ព្រមទាំងបំបាក់ដើមឈើនៅតំបន់របស់ពួកគេផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់គេ ក៏បំបាក់ដើមឈើទាំងប៉ុន្មាន នៅក្នុងស្រុករបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបំផ្លាញចម្ការទំពាំងបាយជូរ និងចម្ការដំណាំរបស់គេ ព្រះអង្គបំបាក់ដើមឈើទាំងប៉ុន្មាន នៅលើទឹកដីរបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានវាយអស់ទាំងដើមទំពាំងបាយជូរ នឹងដើមល្វារបស់គេ ក៏បំបាក់អស់ទាំងដើមឈើនៅព្រំទីរបស់គេ |
ទ្រង់បានធ្វើឲ្យមានព្រិលធ្លាក់មក កំទេចចម្ការទំពាំងបាយជូររបស់គេ ហើយមានធាតុអាកាសត្រជាក់ មកបំផ្លាញដើមឈើរបស់គេខូចអស់។
កណ្ដូបទាំងនោះបានទទួលបំរាម មិនឲ្យបំផ្លាញតិណជាតិនានាលើផែនដី រុក្ខជាតិ ឬដើមឈើណាមួយឡើយ ត្រូវបំផ្លាញតែមនុស្សណាដែលគ្មានត្រារបស់អុលឡោះ បោះសំគាល់នៅលើថ្ងាសប៉ុណ្ណោះ។