ក្រុងសាម៉ារី ដែលជាអំនួតរបស់ពួកប្រមឹក នៅរាជាណាចក្រអេប្រាអ៊ីម មុខជាត្រូវវេទនាពុំខាន! សម្ផស្សរបស់ក្រុងដែលស្ថិតនៅពីលើវាលទំនាប ដ៏សម្បូណ៌សប្បាយនេះ ប្រៀបដូចជាភួងផ្កាស្រពោននៅលើក្បាល របស់ពួកប្រមឹកទាំងនោះ។
ទំនុកតម្កើង 103:15 - អាល់គីតាប ជីវិតមនុស្សយើងប្រៀបបាននឹងស្មៅ ឬដូចជាផ្កាដែលរីកឡើងនៅទីវាល ព្រះគម្ពីរខ្មែរសាកល រីឯមនុស្សលោកវិញ ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ គេចម្រើនឡើងដូចជាផ្កានៅទីវាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ រីឯមនុស្សវិញ ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជីវិតមនុស្សយើងប្រៀបបាននឹងស្មៅ ឬដូចជាផ្កាដែលរីកឡើងនៅទីវាល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល |
ក្រុងសាម៉ារី ដែលជាអំនួតរបស់ពួកប្រមឹក នៅរាជាណាចក្រអេប្រាអ៊ីម មុខជាត្រូវវេទនាពុំខាន! សម្ផស្សរបស់ក្រុងដែលស្ថិតនៅពីលើវាលទំនាប ដ៏សម្បូណ៌សប្បាយនេះ ប្រៀបដូចជាភួងផ្កាស្រពោននៅលើក្បាល របស់ពួកប្រមឹកទាំងនោះ។
រីឯភួងផ្កាស្រពោនជាសម្ផស្សរបស់ក្រុងដែល ស្ថិតនៅពីលើវាលទំនាបដ៏សម្បូណ៌សប្បាយ ក៏ត្រូវវិនាស ដូចក្ដឹបឧទុម្ពរនៅដើមរដូវ ត្រូវគេបេះ ហើយទំពាលេបអស់ទៅ។
អុលឡោះតាអាឡាមានបន្ទូលថា: គឺយើងនេះហើយដែលសំរាលទុក្ខអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកភ័យខ្លាច មនុស្សដែលតែងតែស្លាប់? មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។
ទ្រង់គំរាមសមុទ្រ សមុទ្រក៏រីងស្ងួត ទ្រង់ធ្វើឲ្យទន្លេទាំងប៉ុន្មានរីងអស់ ស្រុកបាសាន និងតំបន់ភ្នំកើមែលត្រូវហួតហែង ហើយផ្កានៅភ្នំលីបង់ក៏ស្វិតស្រពោនដែរ។
ដ្បិតមនុស្សគ្រប់ៗគ្នាប្រៀបបាននឹងស្មៅ រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេ ប្រៀបបាននឹងផ្កា ស្មៅតែងតែក្រៀម ហើយផ្កាក៏រុះរោយដែរ