អុលឡោះជាម្ចាស់ដ៏ឧត្ដម ដែលយើងពុំអាចស្វែងយល់បានឡើយ ហើយយើងក៏ពុំអាចគិតអំពីអាយុ របស់ទ្រង់បានដែរ។
ទំនុកតម្កើង 102:27 - អាល់គីតាប ចំពោះទ្រង់វិញ ទ្រង់នៅតែដដែល អាយុរបស់ទ្រង់គ្មានទីបញ្ចប់ទេ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអង្គនៅដដែល ព្រះជន្មាយុរបស់ព្រះអង្គមិនចេះអស់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ចំពោះព្រះអង្គវិញ ព្រះអង្គនៅតែដដែល ហើយព្រះជន្មរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះព្រះអង្គវិញ ព្រះអង្គនៅតែដដែល ព្រះជន្មាយុរបស់ព្រះអង្គគ្មានទីបញ្ចប់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ឯទ្រង់ៗនៅដដែល ហើយព្រះជន្មទ្រង់មិនចេះផុតឡើយ |
អុលឡោះជាម្ចាស់ដ៏ឧត្ដម ដែលយើងពុំអាចស្វែងយល់បានឡើយ ហើយយើងក៏ពុំអាចគិតអំពីអាយុ របស់ទ្រង់បានដែរ។
ចំពោះទ្រង់ រយៈពេលមួយពាន់ឆ្នាំ ប្រៀបបានដូចថ្ងៃម្សិលមិញដែលកន្លងផុតទៅ ឬដូចមួយយាមក្នុងពេលយប់។
«យើងជាអុលឡោះតាអាឡា យើងមិនប្រែប្រួលទេ រីឯអ្នករាល់គ្នាវិញ កូនចៅយ៉ាកកូបអើយ អ្នករាល់គ្នាពុំបានវិនាសសូន្យឡើយ»។
អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មុនអ៊ីព្រហ៊ីមកើតមក ខ្ញុំមានជីវិតរួចស្រេចទៅហើយ»។
អ៊ីសាអាល់ម៉ាហ្សៀសមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ចគាត់នៅតែដដែល។
គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីសូរ៉កាទាំងអស់ គឺមកពីអុលឡោះជាបិតាដែលបង្កើតពន្លឺ។ ទ្រង់មិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងទ្រង់ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។
អុលឡោះតាអាឡាជាម្ចាស់ដែលនៅសព្វថ្ងៃនៅពីដើមហើយកំពុងតែមក គឺម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ទ្រង់មានបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។