ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 3:15 - អាល់គីតាប

ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​ពួក​អ្នក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង ពួក​អ្នក​ត្រូវ​តែ​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​ពួក​អ្នក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​ពួក​អ្នក​ភ្លាម ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​ពួក​អ្នក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឥឡូវនេះ ប្រសិនបើ​អ្នករាល់គ្នា​ប្រុងប្រៀប​ក្នុង​ពេល​ដែល​ឮ​សំឡេង​ស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និង​គ្រឿងតន្ត្រី​គ្រប់ប្រភេទ ដើម្បី​ក្រាប​ថ្វាយបង្គំ​រូបបដិមាករ​ដែល​យើង​បាន​ធ្វើ​នេះ នោះមិនអីទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​ថ្វាយបង្គំ​ទេ អ្នករាល់គ្នា​នឹង​ត្រូវ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​ភ្លាម​។ ចុះ​មាន​ព្រះ​ណា​ដែល​អាច​រំដោះ​អ្នករាល់គ្នា​ពី​កណ្ដាប់ដៃ​របស់យើង​បាន​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ បើ​អស់​លោក​ប្រុង‌ប្រៀប​នៅ​ពេល​ដែលឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​ដែល​យើង​បាន​កសាង នោះ​ល្អ​ប្រពៃ​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ គេ​នឹង​បោះ​លោក​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ ហើយ​នៅ​វេលា​នោះ តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​រំដោះ​អស់​លោក ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន?»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​អស់​លោក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង អស់​លោក​ត្រូវ​តែ​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​អស់​លោក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​អស់​លោក​ភ្លាម ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​អស់​លោក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឥឡូវ​នេះ បើ​ឯង​រាល់​គ្នា​ប្រុង‌ប្រៀប​ក្នុង​វេលា​ណា​ដែល​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹង​ដន្ត្រី​គ្រប់​យ៉ាង ឲ្យ​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស​ដែល​យើង​បាន​ធ្វើ​នេះ នោះ​បាន​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ នោះ​នឹង​ត្រូវ​បោះ​ឯង​ទៅ​ក្នុង​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ នៅ​វេលា​នោះ​ឯង តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​យើង​បាន

សូមមើលជំពូក



ដានី‌យ៉ែល 3:15
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ អុលឡោះ‌តាអាឡា​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូ‌សាឡឹម ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង​បាន​ដែរ!»។


សូម​ទ្រង់​មេត្តា​លើក​លែង​ទោស​ឲ្យ​ពួក​គេ​រួច​ពី​បាប​ផង។ បើ​មិន​ដូច្នោះ​ទេ សូម​ទ្រង់​លុប​ឈ្មោះ​ខ្ញុំ ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ទៅ»។


ស្តេច​ហ្វៀរ៉អ៊ូន​តប​ថា៖ «តើ អុលឡោះ‌តាអាឡាជា​នរណា បាន​ជា​យើង​ត្រូវ​ស្តាប់​តាម ហើយ​អនុ‌ញ្ញាត​ឲ្យ​ពួក​អ៊ីស្រ‌អែល​ចេញ​ទៅ​នោះ? យើង​មិន​ស្គាល់ អុលឡោះ‌តាអាឡា​ទេ យើង​មិន​អនុ‌ញ្ញាត​ឲ្យ​ពួក​អ៊ីស្រ‌អែល​ចេញ​ទៅ​ឡើយ។


តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា? តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា? គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​អុលឡោះ​ដ៏‌វិសុទ្ធ ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


ស្តេច​មាន​ប្រសាសន៍​មក​ដានី‌យ៉ែល​ថា៖ «អុលឡោះ​ជា​ម្ចាស់​របស់​អស់​លោក​ពិត​ជា​ម្ចាស់​លើ​ព្រះ​នានា និង​ជា​ម្ចាស់​លើ​ស្តេច​នានា​មែន! មាន​តែ​ទ្រង់​ទេ​ដែល​សំដែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង‌ឡាយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រក​ឃើញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ»។


គឺ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន​នេះ​ទេ យើង​នឹង​ធ្វើ​ទោស​អ្នក​រាល់​គ្នា​មិន​ខាន។ អ្នក​រាល់​គ្នា​បាន​ឃុប‌ឃិត​គ្នា ប្រឌិត​រឿង​ក្លែង‌ក្លាយ​បញ្ឆោត​យើង ដើម្បី​ឲ្យ​បាន​ចំណេញ​ពេល។ ឥឡូវ​នេះ ត្រូវ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន​មក នោះ​យើង​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​បក​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​មែន!»។


សូម​ជម្រាប​ស្តេច​ថា អុលឡោះ​ជា​ម្ចាស់​ដែល​យើង​ខ្ញុំ​គោរព​បម្រើ ពិត​ជា​អាច​រំដោះ​យើង​ខ្ញុំ គឺ​ទ្រង់​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ និង​ឲ្យ​យើង​ខ្ញុំ រួច​ពី​ដៃ​របស់​ស្តេច​ជា​មិន​ខាន។


ស្តេច​បញ្ជា​ឲ្យ​គេ​នាំ​ដានី‌យ៉ែល​ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​នឹង​សង្គ្រោះ​ជីវិត​អ្នក​ជា​មិន​ខាន ព្រោះ​អ្នក​បាន​គោរព​បម្រើ​ទ្រង់​ដោយ​ចិត្ត​ព្យាយាម»។


ស្តេច​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​បន្លឺ​សំឡេង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «លោក​ដានី‌យ៉ែល​ជា​អ្នក​បម្រើ​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​អើយ តើ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក ដែល​អ្នក​គោរព​បម្រើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​តោ​ឬ​ទេ?»។


ពេល​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស ចូរ​កុំ​ភ័យ​បារម្ភ​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​យ៉ាង​ណាៗ​នោះ​ឡើយ ដ្បិត​អុលឡោះ​នឹង​ប្រទាន​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​ពេល​នោះ​តែ​ម្ដង។


គាត់​បាន​ទុក​ចិត្ដ​លើ​អុលឡោះ បើ​អុលឡោះ​គាប់​ចិត្ត​នឹង​គាត់​មែន សូម​ឲ្យ​ទ្រង់​ដោះ​លែង​គាត់​ឥឡូវ​នេះ​ទៅ! ដ្បិត​គាត់​ពោល​ថា “ខ្ញុំ​ជា​បុត្រា​របស់​អុលឡោះ”»។


ពេល​គេ​ចាប់​អ្នក​រាល់​គ្នា​បញ្ជូន​ទៅ​កាត់​ទោស កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ ត្រូវ​និយាយ​តាម​តែ​អុលឡោះ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​នៅ ពេល​នោះ​ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​រស​របស់​អុលឡោះ​ទេ​តើ ដែល​នឹង​និយាយ។


កាល​ណា​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​វិនិច្ឆ័យ​ទោស ក្នុង​សាលា​ប្រជុំ ឬ​នៅ​មុខ​ចៅ‌ក្រម និង​អ្នក​កាន់​អំណាច មិន​ត្រូវ​ភ័យ​បារម្ភ​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លើយ​ការ‌ពារ​ខ្លួន ឬ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ


ប្រហែល​ជា​ឆ្នាំ​ក្រោយ​នឹង​មាន​ផ្លែ បើ​មិន​ផ្លែ​ទេ សឹម​កាប់​វា​ចោល​ទៅ​ចុះ!»។


ពេត្រុស និង​យ៉ូហាន ឆ្លើយ​តប​ទៅ​គេ​វិញ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល នៅ​ចំពោះ​អុលឡោះ គួរ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​តាម​បង្គាប់​អស់​លោក ឬ​ធ្វើ​តាម​បង្គាប់​របស់​អុលឡោះ​?


ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​អុលឡោះ​ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។


អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​ប៉ុន្មាន សម្លឹង​មើល​មក​លោក​ស្ទេផាន​គ្រប់ៗ​គ្នា ហើយ​ឃើញ​មុខ​របស់​លោក​មាន​ទ្រង់​ទ្រាយ​ដូច​មុខ​របស់​ម៉ាឡា‌អ៊ីកាត់។