ដានីយ៉ែល 2:9 - អាល់គីតាប9 គឺប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិននេះទេ យើងនឹងធ្វើទោសអ្នករាល់គ្នាមិនខាន។ អ្នករាល់គ្នាបានឃុបឃិតគ្នា ប្រឌិតរឿងក្លែងក្លាយបញ្ឆោតយើង ដើម្បីឲ្យបានចំណេញពេល។ ឥឡូវនេះ ត្រូវប្រាប់ឲ្យយើងដឹងអំពីសុបិនមក នោះយើងនឹងឃើញថា អ្នករាល់គ្នាពិតជាអាចបកស្រាយអត្ថន័យប្រាប់យើងមែន!»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ប្រសិនបើអ្នករាល់គ្នាមិនឲ្យយើងដឹងយល់សប្តិនោះទេ នោះមានបទបញ្ជាតែមួយសម្រាប់អ្នករាល់គ្នា។ ដ្បិតអ្នករាល់គ្នាបានឃុបឃិតគ្នាដើម្បីនិយាយពាក្យភូតភរ និងផ្ដេសផ្ដាសនៅចំពោះយើង រហូតដល់ស្ថានភាពបានផ្លាស់ប្ដូរ ដូច្នេះចូរប្រាប់យល់សប្តិនោះដល់យើងចុះ នោះយើងនឹងដឹងថា អ្នករាល់គ្នាអាចបង្ហាញការកាត់ស្រាយដល់យើងបាន”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ប្រសិនបើអ្នករាល់គ្នាមិនប្រាប់សុបិននោះដល់យើងទេ នោះមានទោសតែមួយប៉ុណ្ណោះសម្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានបង្កើតពាក្យភូតភរ ហើយឆបោកសម្រាប់ឆ្លើយមកយើង ចាំទម្រាំតែពេលវេលាផ្លាស់ប្ដូរ។ ដូច្នេះ ចូរប្រាប់សុបិននោះឲ្យយើងដឹង នោះយើងនឹងដឹងថា អ្នករាល់គ្នាពិតជាអាចកាត់ស្រាយប្រាប់យើងបាន»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 គឺប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិននេះទេ យើងនឹងធ្វើទោសអ្នករាល់គ្នាមិនខាន។ អ្នករាល់គ្នាបានឃុបឃិតគ្នា ប្រឌិតរឿងក្លែងក្លាយបញ្ឆោតយើង ដើម្បីឲ្យបានចំណេញពេល។ ឥឡូវនេះ ត្រូវប្រាប់ឲ្យយើងដឹងអំពីសុបិនមក នោះយើងនឹងឃើញថា អ្នករាល់គ្នាពិតជាអាចបកស្រាយអត្ថន័យប្រាប់យើងមែន!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 បើសិនជាអ្នករាល់គ្នាមិនប្រាប់សប្តិនោះដល់យើងទេ នោះមានទោសតែ១ប៉ុណ្ណោះសំរាប់អ្នកទាំងអស់គ្នា ដ្បិតអ្នករាល់គ្នាបានបង្កើតពាក្យភូតភរ ហើយឆបោកសំរាប់ឆ្លើយមកយើង ចាំទំរាំតែគ្រានេះបានផ្លាស់ប្រែទៅ ដូច្នេះ ចូរប្រាប់សប្តិនោះដល់យើង នោះយើងនឹងដឹងថា អ្នករាល់គ្នាអាចនឹងកាត់ស្រាយបានមែន សូមមើលជំពូក |
«ពួកអ្នកបម្រើ និងប្រជាជននៅក្នុងអាណាខេត្តរបស់ស្ដេច សុទ្ធតែដឹងថាបុរស ឬស្ត្រីណាដែលហ៊ានចូលទៅជួបស្ដេច នៅសាលខាងក្នុងដំណាក ដោយស្ដេចមិនបានត្រាស់ហៅនោះ នឹងមានទោសដល់ស្លាប់ ស្របតាមច្បាប់ដែលមានចែងទុកសម្រាប់មនុស្សទួទៅ។ ប៉ុន្តែ បើស្តេចហុចដំបងរាជ្យធ្វើពីមាសឲ្យនោះ ទើបរួចជីវិត។ ចំពោះខ្ញុំវិញ ស្តេចមិនបានហៅខ្ញុំឲ្យចូលជួប អស់រយៈពេលមួយខែមកហើយ»។
ឥឡូវនេះ ចូរប្រុងប្រៀបខ្លួនទៅ! ពេលពួកអ្នកឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង ពួកអ្នកត្រូវតែអោនកាយក្រាបថ្វាយបង្គំរូបបដិមាដែលយើងបានកសាងនេះ ប្រសិនបើពួកអ្នកមិនក្រាបថ្វាយបង្គំទេ យើងនឹងឲ្យគេបោះពួកអ្នកភ្លាម ទៅក្នុងភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅ គ្មានព្រះណាអាចជួយពួកអ្នកឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានឡើយ!»។
ស្ដេចនេះនឹងមានប្រសាសន៍ប្រឆាំងអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចនឹងជិះជាន់សង្កត់សង្កិនប្រជារាស្ត្រដ៏វិសុទ្ធរបស់អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរហ៊ូកុំទៀតផង។ ស្តេចនឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយឆ្នាំ ពីរឆ្នាំ និងពាក់កណ្ដាលឆ្នាំ។