អុលឡោះតាអាឡាមានបន្ទូលថា «យើងនឹងប្រៀនប្រដៅណែនាំអ្នក ឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយឲ្យយោបល់អ្នក ព្រមទាំងមើលថែទាំអ្នកផង។
ជនគណនា 9:17 - អាល់គីតាប ពេលណាពពកអណ្តែតឡើងផុតពីជំរំសក្ការៈ ជនជាតិអ៊ីស្រអែលនាំគ្នាចេញដំណើរ ហើយពេលណាពពកឈប់ នោះជនជាតិអ៊ីស្រអែលនាំគ្នាបោះជំរំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាពពកអណ្ដែតឡើងចេញពីត្រសាល នោះកូនចៅអ៊ីស្រាអែលក៏ចេញដំណើរ ហើយនៅកន្លែងណាដែលពពកឈប់ នោះកូនចៅអ៊ីស្រាអែលក៏បោះជំរំនៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាពពកអណ្ដែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរ ហើយពេលណាពពកឈប់ នោះជនជាតិអ៊ីស្រាអែលនាំគ្នាបោះជំរំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកាលណាពពកឡើងផុតពីត្រសាល នោះពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅ ហើយនៅកន្លែងណាដែលពពកឈប់ នោះពួកកូនចៅអ៊ីស្រាអែលក៏ដំឡើងត្រសាលនៅទីនោះ |
អុលឡោះតាអាឡាមានបន្ទូលថា «យើងនឹងប្រៀនប្រដៅណែនាំអ្នក ឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយឲ្យយោបល់អ្នក ព្រមទាំងមើលថែទាំអ្នកផង។
ទ្រង់ដឹកនាំខ្ញុំឲ្យដើរ តាមបំណងរបស់ទ្រង់ ហើយនៅទីបញ្ចប់ ទ្រង់នឹងទទួលខ្ញុំ នៅក្នុងសិរីរុងរឿងរបស់ទ្រង់។
សហគមន៍អ៊ីស្រអែលទាំងមូល ចាកចេញពីវាលរហោស្ថានស៊ីនតាមបង្គាប់អុលឡោះតាអាឡា។ ពួកគេនាំគ្នាបោះជំរំនៅរេផិឌីម ប៉ុន្តែ នៅទីនោះ គ្មានទឹកសម្រាប់ប្រជាជនបរិភោគទេ។
ពួកគេលែងស្រេកឃ្លានទៀតហើយ ខ្យល់ក្ដៅ និងព្រះអាទិត្យ មិនធ្វើទុក្ខគេទេ ដ្បិតអុលឡោះដែលមានចិត្ត មេត្តាករុណាចំពោះគេ ទ្រង់នាំផ្លូវគេ ទ្រង់ដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក។
ប្រសិនបើពពកស្ថិតនៅលើជំរំសក្ការៈ ចំនួនពីរថ្ងៃ ឬមួយខែ ឬមួយឆ្នាំ ជនជាតិអ៊ីស្រអែលត្រូវតែបោះជំរំនៅទីនោះ គឺពួកគេមិនចេញដំណើរឡើយ។ ពេលណាពពកអណ្តែតឡើង ទើបពួកគេចេញដំណើរ។
ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ អុលឡោះនឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារ ថែមទៀតផង។