Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 9:18 - អាល់គីតាប

18 ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ដំណើរ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​បោះ​ជំរំ​តាម​បញ្ជា​របស់​អុលឡោះ​ដែរ។ ពពក​ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ​អស់​រយៈ​ពេល​ប៉ុន​ណា ពួក​គេ​ក៏​បោះ​ជំរំ​អស់​រយៈ​ពេល​ប៉ុណ្ណោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​គេ​ក៏​បោះ​ជំរំ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ។ ពេល​ពពក​ស្ថិត​នៅ​លើ​រោង​ឧបោសថ​យូរ​ប៉ុន​ណា គេ​ក៏​បោះ​ជំរំ​នៅ​រយៈ​ពេល​យូរ​ប៉ុណ្ណោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​បោះ​ជំរំ​តាម​បញ្ជា​របស់​ព្រះអង្គ​ដែរ។ ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​អស់​រយៈ​ពេល​ប៉ុន‌ណា ពួក​គេ​ក៏​បោះ​ជំរំ​អស់​រយៈ​ពេល​ប៉ុណ្ណោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដូច្នេះ គឺ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ទៅ ហើយ​ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែល​គេ​ឈប់​ដំឡើង​ត្រសាល​នៅ បើ​ពពក​នៅ​លើ​រោង​ឧបោសថ​ជា​យូរ​ប៉ុណ្ណា នោះ​គេ​ក៏​ចេះ​តែ​នៅ​ជា​ដរាប​ទៅ​ប៉ុណ្ណោះ​ឯង

សូមមើលជំពូក ចម្លង




ជន‌គណនា 9:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីន​តាម​បង្គាប់អុលឡោះ‌តាអាឡា។ ពួក​គេ​នាំ​គ្នា​បោះ​ជំរំ​នៅ​រេផិ‌ឌីម ប៉ុន្តែ នៅ​ទី​នោះ គ្មាន​ទឹក​សម្រាប់​ប្រជា‌ជន​បរិភោគ​ទេ។


ពួក​គេ​ចេញ​ដំណើរ​ជា​លើក​ទី​មួយ​នេះ តាម​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


ពពក​ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ​ដូច្នេះ រហូត​ត​រៀង​មក ហើយ​នៅ​ពេល​យប់ ពពកនោះ​ប្រែ​ជា​មាន​ទ្រង់​ទ្រាយ​ដូច​ភ្លើង។


ពេល​ពពក​ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ​យ៉ាង​យូរ​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម​បង្គាប់​របស់អុលឡោះ‌តាអាឡា គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ទេ។


ប្រសិន​បើ​ពពក​ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ​តែ​ប៉ុន្មាន​ថ្ងៃ នោះ​ពួក​គេ​ត្រូវ​បោះ​ជំរំ និង​រើ​ជំរំ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។


បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​ថា បុព្វ‌បុរស​របស់​យើង​សុទ្ធ​តែ​បាន​ដើរ​ក្រោម​ពពក និង​បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា។


សេចក្ដី​ស្រឡាញ់​មាន​ដូច​ត​ទៅៈ យើង​ត្រូវ​តែ​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន។ នេះ​ហើយ​ជា​បទ​បញ្ជា​ដែល​អ្នក​រាល់​គ្នា​បាន​ឮ តាំង​ពី​ដើម​ដំបូង​មក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្ដិ​តាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម