ឥឡូវនេះសូមកូនចៅលែងខ្ជីខ្ជាទៀតទៅ ដ្បិតអុលឡោះតាអាឡាបានជ្រើសរើសអ្នករាល់គ្នា ឲ្យឈរនៅចំពោះទ្រង់ ដើម្បីបំពេញមុខងារបម្រើទ្រង់ ក្នុងការជូនគ្រឿងក្រអូប»។
ជនគណនា 8:6 - អាល់គីតាប «ចូរនាំពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ហើយធ្វើពិធីជម្រះពួកគេឲ្យបានបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរយកពួកលេវីចេញពីកូនចៅអ៊ីស្រាអែល ហើយធ្វើពិធីជម្រះគេឲ្យបានស្អាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរនាំពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ហើយធ្វើពិធីជម្រះពួកគេឲ្យបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរយកពួកលេវីពីពួកកូនចៅអ៊ីស្រាអែល ហើយញែកគេចេញជាស្អាត |
ឥឡូវនេះសូមកូនចៅលែងខ្ជីខ្ជាទៀតទៅ ដ្បិតអុលឡោះតាអាឡាបានជ្រើសរើសអ្នករាល់គ្នា ឲ្យឈរនៅចំពោះទ្រង់ ដើម្បីបំពេញមុខងារបម្រើទ្រង់ ក្នុងការជូនគ្រឿងក្រអូប»។
គាត់ប្រាប់ទៅប្រជាជនថា៖ «ចូររៀបចំខ្លួនសម្រាប់ថ្ងៃទីបី ហើយកុំរួមដំណេកជាមួយប្រពន្ធឡើយ»។
អ្នករាល់គ្នាដែលកាន់គ្រឿងសម្ភារៈ របស់អុលឡោះតាអាឡា ចូរនាំគ្នាចាកចេញពីទីនេះទៅ កុំប៉ះពាល់អ្វីៗដែលមិនបរិសុទ្ធឡើយ! ចូរចាកចេញពីក្រុងបាប៊ីឡូននេះ ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ!
អ៊ីមុាំដែលធ្វើពិធីជម្រះកាយនាំសាម៉ីខ្លួន និងជំនូនរបស់គាត់ចូលទៅចំពោះអុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
ទ្រង់នឹងកាត់ក្ដី ដូចជាងទងអង្គុយ រំលាយ និងបន្សុទ្ធសាច់ប្រាក់។ ទ្រង់នឹងជម្រះកូនចៅលេវីឲ្យបានបរិសុទ្ធ ទ្រង់នឹងបន្សុទ្ធពួកគេ ដូចបន្សុទ្ធមាស និងប្រាក់។ ពួកគេនឹងនាំជំនូនត្រឹមត្រូវតាមហ៊ូកុំ មកជូនអុលឡោះតាអាឡាដោយចិត្តស្មោះត្រង់។
«ចូរនាំកុលសម្ព័ន្ធលេវីចូលមក ហើយឲ្យពួកគេនៅក្រោមបង្គាប់របស់អ៊ីមុាំហារូន ដើម្បីជួយបំពេញការងារគាត់។
បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលបន្ទូលសន្យានៃអុលឡោះដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជម្រះខ្លួនឲ្យបានបរិសុទ្ធ ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីឲ្យបានបរិសុទ្ធទាំងស្រុង ដោយគោរពកោតខ្លាចអុលឡោះ។
នៅគ្រានោះ អុលឡោះតាអាឡាបានញែកកុលសម្ព័ន្ធលេវី ទុកដោយឡែក ដើម្បីឲ្យពួកគេសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ឲ្យពួកគេបម្រើទ្រង់ និងជូនពរដល់ប្រជាជនក្នុងនាមទ្រង់ ដូចពួកគេបានធ្វើរហូតមកដល់សព្វថ្ងៃ។
សូមចូលទៅជិតអុលឡោះ នោះទ្រង់នឹងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធទៅ! មនុស្សមានចិត្ដពីរអើយ ចូរជម្រះចិត្ដគំនិតឲ្យបានស្អាតឡើង!