អ្នកស្រុកគីបៀនតបថា៖ «បំណុលដែលស្តេចសូល និងរាជវង្សានុវង្សជំពាក់យើងខ្ញុំ ពុំអាចសងដោយមាស ឬប្រាក់ទេ ឬដោយសម្លាប់ជនជាតិអ៊ីស្រអែលណាម្នាក់ឡើយ»។ ស្តេចទតមានប្រសាសន៍ថា៖ «អ្វីៗដែលអ្នករាល់គ្នាចង់បាន យើងនឹងធ្វើតាម»។
ជនគណនា 35:32 - អាល់គីតាប មិនត្រូវទទួលប្រាក់លោះជីវិតអ្នកនោះ ហើយបើកឲ្យគេទៅរស់នៅក្នុងក្រុងជំរក រួចវិលត្រឡប់មកស្រុករបស់ខ្លួនវិញ ក្រោយស្លាប់របស់មូស្ទី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មិនត្រូវឲ្យអ្នករាល់គ្នាទទួលសំណូក ដើម្បីលោះអ្នកដែលបានរត់ទៅជ្រកកោនក្នុងទីក្រុងជម្រក ឲ្យត្រឡប់មករស់នៅក្នុងស្រុកវិញ មុនពេលសម្ដេចសង្ឃស្លាប់នោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវទទួលប្រាក់លោះជីវិតអ្នកនោះ ហើយបើកឲ្យគេទៅរស់នៅក្នុងក្រុងជម្រក រួចវិលត្រឡប់មកស្រុករបស់ខ្លួនវិញ ក្រោយមរណភាពរបស់មហាបូជាចារ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនត្រូវទទួលសំណូកអ្វីនឹងលោះអ្នកដែលបានរត់ទៅជ្រកអាស្រ័យក្នុងទីក្រុងពំនាក់ ឲ្យត្រឡប់មកនៅក្នុងស្រុកវិញ ដរាបដល់សង្ឃនោះបានសុគតទៅនោះដែរ |
អ្នកស្រុកគីបៀនតបថា៖ «បំណុលដែលស្តេចសូល និងរាជវង្សានុវង្សជំពាក់យើងខ្ញុំ ពុំអាចសងដោយមាស ឬប្រាក់ទេ ឬដោយសម្លាប់ជនជាតិអ៊ីស្រអែលណាម្នាក់ឡើយ»។ ស្តេចទតមានប្រសាសន៍ថា៖ «អ្វីៗដែលអ្នករាល់គ្នាចង់បាន យើងនឹងធ្វើតាម»។
មិនត្រូវទទួលប្រាក់ ដើម្បីលោះជីវិតឃាតកណាម្នាក់ដែលគេកាត់ទោសប្រហារជីវិតឡើយ អ្នកនោះត្រូវតែស្លាប់។
មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នាទៅ រស់នៅក្លាយជាសៅហ្មងឡើយ ដ្បិតការបង្ហូរឈាមបណ្តាលឲ្យស្រុកទៅជាសៅហ្មង។ កុំយកអ្វីផ្សេងទៀតមកជម្រះស្រុកឲ្យរួចពីភាពសៅហ្មង ព្រោះតែការបង្ហូរឈាមក្រៅពីឈាមរបស់ឃាតក។
ក្រៅពីអ៊ីសា គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ អុលឡោះពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។
ខ្ញុំមិនលុបបំបាត់ក្តីមេត្តារបស់អុលឡោះឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារហ៊ូកុំនោះ បានសេចក្ដីថាអាល់ម៉ាហ្សៀសស្លាប់ឥតបានការអ្វីទេ!
ក៏ប៉ុន្ដែ ក្នុងគីតាបមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចបាប ដើម្បីឲ្យអស់អ្នកជឿបានទទួលមត៌ក ស្របតាមបន្ទូលសន្យានៃអុលឡោះ ព្រោះគេមានជំនឿលើអ៊ីសាអាល់ម៉ាហ្សៀស។
គេនាំគ្នាច្រៀងបទចំរៀងថ្មីសរសើរកូនចៀមថាៈ “អ្នកសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះអ្នកត្រូវគេសម្លាប់ធ្វើគូរបាន អ្នកបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកជូនអុលឡោះ ដោយសារឈាមរបស់លោកម្ចាស់។