Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ក៏​មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​សំណូក ដើម្បី​លោះ​អ្នក​ដែល​បាន​រត់​ទៅ​ជ្រក​កោន​ក្នុង​ទី​ក្រុង​ជម្រក ឲ្យ​ត្រឡប់​មក​រស់​នៅ​ក្នុង​ស្រុក​វិញ មុន​ពេល​សម្ដេច​សង្ឃ​ស្លាប់​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 មិន​ត្រូវ​ទទួល​ប្រាក់​លោះ​ជីវិត​អ្នក​នោះ ហើយ​បើក​ឲ្យ​គេ​ទៅ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រួច​វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​មរណ‌ភាព​របស់​មហា​បូជា‌ចារ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ក៏​មិន​ត្រូវ​ទទួល​សំណូក​អ្វី​នឹង​លោះ​អ្នក​ដែល​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​ក្នុង​ទី​ក្រុង​ពំនាក់ ឲ្យ​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​វិញ ដរាប​ដល់​សង្ឃ​នោះ​បាន​សុគត​ទៅ​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 មិន​ត្រូវ​ទទួល​ប្រាក់​លោះ​ជីវិត​អ្នក​នោះ ហើយ​បើក​ឲ្យ​គេ​ទៅ​រស់​នៅ​ក្នុង​ក្រុង​ជំរក រួច​វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​ស្លាប់​របស់​មូស្ទី។

សូមមើលជំពូក ចម្លង




ជន‌គណនា 35:32
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គីបៀន​ទូល​ឆ្លើយ​ថា៖ «បញ្ហា​របស់​យើង​ខ្ញុំ និង​ស្តេច​សូល ព្រម​ទាំង​រាជ‌វង្ស​របស់​ទ្រង់​នោះ មិន​មែន​រឿង​មាស ឬ​ប្រាក់​ទេ ក៏​មិន​ស្រេច​ឲ្យ​យើង​ខ្ញុំ​សម្លាប់​អ្នក​ណា​មួយ​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែរ» ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «តើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ថា​ចង់​ឲ្យ​យើង​សម្រេច​នោះ?»


ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សំណូក ដើម្បី​លោះ​ជីវិត​ឃាតក​ណា ដែល​មាន​ទោស​ត្រូវ​ប្រហារ​ជីវិត​នោះ​ឡើយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់


មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​នោះ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ ដ្បិត​ឈាម​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​ស្មោក‌គ្រោក ហើយ​មិន​អាច​ធ្វើ​ពិធី​អ្វី​នឹង​សម្អាត​ស្រុក​ដោយ​ព្រោះ​តែ​ឈាម​បាន​ខ្ចាយ​នោះ​ឡើយ មាន​តែ​ឈាម​របស់​អ្នក​ដែល​បាន​កម្ចាយ​ឈាម​នោះ​ប៉ុណ្ណោះ។


គ្មាន​ការ​សង្គ្រោះ​ដោយ​សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ណា​ទៀត​ដែល​ព្រះ​បាន​ប្រទាន​មក​មនុស្ស​លោក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ»។


ខ្ញុំ​មិន​លើក​ព្រះ‌គុណ​របស់​ព្រះ​ចោល​ឡើយ តែ​ប្រសិន‌បើ​សេចក្ដី​សុចរិត​មក​ដោយ‌សារ​ក្រឹត្យ‌វិន័យ នោះ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជា​ឥត​ប្រយោជន៍។


ប៉ុន្តែ គម្ពីរ​បាន​បង្ខាំង​គ្រប់​ទាំង​អស់​ក្រោម​អំពើ​បាប ដើម្បី​ឲ្យ​សេចក្ដី​សន្យា​ដោយ​សារ​ជំនឿ​ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ជឿ។


ហើយ​គេ​ក៏​ច្រៀង​ទំនុក​មួយ​ថ្មី​ថា៖ «ព្រះ‌អង្គ​សម​នឹង​ទទួល​ក្រាំង​នេះ ហើយ​បក​ត្រា​ផង ដ្បិត​ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត ហើយ​បាន​លោះ​មនុស្ស​ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ ពី​គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា គ្រប់​ជនជាតិ និង​គ្រប់​សាសន៍ ថ្វាយ​ដល់​ព្រះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម