Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ក៏​មិន​ត្រូវ​ទទួល​សំណូក​អ្វី​នឹង​លោះ​អ្នក​ដែល​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​ក្នុង​ទី​ក្រុង​ពំនាក់ ឲ្យ​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​វិញ ដរាប​ដល់​សង្ឃ​នោះ​បាន​សុគត​ទៅ​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ក៏​មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​សំណូក ដើម្បី​លោះ​អ្នក​ដែល​បាន​រត់​ទៅ​ជ្រក​កោន​ក្នុង​ទី​ក្រុង​ជម្រក ឲ្យ​ត្រឡប់​មក​រស់​នៅ​ក្នុង​ស្រុក​វិញ មុន​ពេល​សម្ដេច​សង្ឃ​ស្លាប់​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 មិន​ត្រូវ​ទទួល​ប្រាក់​លោះ​ជីវិត​អ្នក​នោះ ហើយ​បើក​ឲ្យ​គេ​ទៅ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រួច​វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​មរណ‌ភាព​របស់​មហា​បូជា‌ចារ្យ។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 មិន​ត្រូវ​ទទួល​ប្រាក់​លោះ​ជីវិត​អ្នក​នោះ ហើយ​បើក​ឲ្យ​គេ​ទៅ​រស់​នៅ​ក្នុង​ក្រុង​ជំរក រួច​វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​ស្លាប់​របស់​មូស្ទី។

សូមមើលជំពូក ចម្លង




ជន‌គណនា 35:32
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គីបៀន​ទូល​ឆ្លើយ​ថា ឯ​រឿង​របស់​យើង​ខ្ញុំ នឹង​សូល ព្រម​ទាំង​រាជ‌វង្ស​របស់​ទ្រង់ នោះ​មិន​មែន​ចំពោះ​មាសឬ​ប្រាក់​ទេ ក៏​មិន​ស្រេច​ឲ្យ​យើង​ខ្ញុំ​សំឡាប់​អ្នក​ណា​មួយ​ក្នុង​ពួក​អ៊ីស្រាអែល​ដែរ ទ្រង់​មាន​បន្ទូល​តប​ថា ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ថា នោះ​យើង​នឹង​សំរេច​ឲ្យ


មួយ​ទៀត មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទទួល​សំណូក​អ្វី​នឹង​លោះ​ជីវិត​អ្នក​ណា ដែល​មាន​ទោស​ជា​អ្នក​សំឡាប់​គេ​ឡើយ ត្រូវ​សំឡាប់​អ្នក​នោះ​វិញ​ជា​កុំ​ខាន


មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ស្រុក​ដែល​ឯង​នៅ​នោះ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ ដ្បិត​ឯ​ឈាម នោះ​រមែង​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​ស្មោក‌គ្រោក ហើយ​នឹង​រក​អ្វី​ឲ្យ​ធួន​ស្មើ​នឹង​ស្រុក ដោយ​ឈាម​ដែល​បាន​ខ្ចាយ​ហើយ​នោះ​គ្មាន​ទេ មាន​តែ​ឈាម​នៃ​អ្នក​ដែល​បាន​កំចាយ​ឈាម​នោះ​ប៉ុណ្ណោះ​ឯង


ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ ដោយ‌សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ។


ខ្ញុំ​មិន​លើក​ព្រះ‌គុណ​នៃ​ព្រះ​ចោល​ទេ ដ្បិត​បើ​សិន​ជា​សេចក្ដី​សុចរិត​មក​ដោយ‌សារ​ក្រិត្យ‌វិន័យ នោះ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជា​ឥត​ប្រយោជន៍​សោះ។


ប៉ុន្តែ គម្ពីរ​បាន​បង្ខាំង​គ្រប់​ទាំង​អស់​ក្នុង​អំពើ​បាប ដើម្បី​ឲ្យ​សេចក្ដី​ដែល​ទ្រង់​សន្យា បាន​ប្រទាន​មក​ដល់​ពួក​អ្នក​ជឿ​វិញ ដោយ‌សារ​សេចក្ដី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ


ពួក​ទាំង​នោះ​ក៏​ច្រៀង​ទំនុក​១​ថ្មី​ថា ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​នឹង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌លោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម