២ សាំយូអែល 21:4 - អាល់គីតាប4 អ្នកស្រុកគីបៀនតបថា៖ «បំណុលដែលស្តេចសូល និងរាជវង្សានុវង្សជំពាក់យើងខ្ញុំ ពុំអាចសងដោយមាស ឬប្រាក់ទេ ឬដោយសម្លាប់ជនជាតិអ៊ីស្រអែលណាម្នាក់ឡើយ»។ ស្តេចទតមានប្រសាសន៍ថា៖ «អ្វីៗដែលអ្នករាល់គ្នាចង់បាន យើងនឹងធ្វើតាម»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ពួកគីបៀនទូលឆ្លើយថា៖ «បញ្ហារបស់យើងខ្ញុំ និងស្តេចសូល ព្រមទាំងរាជវង្សរបស់ទ្រង់នោះ មិនមែនរឿងមាស ឬប្រាក់ទេ ក៏មិនស្រេចឲ្យយើងខ្ញុំសម្លាប់អ្នកណាមួយក្នុងពួកអ៊ីស្រាអែលដែរ» ព្រះបាទដាវីឌមានរាជឱង្ការតបថា៖ «តើការអ្វីដែលអ្នករាល់គ្នាថាចង់ឲ្យយើងសម្រេចនោះ?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 អ្នកស្រុកគីបៀនតបថា៖ «បំណុលដែលព្រះបាទសូល និងរាជវង្សានុវង្សជំពាក់យើងខ្ញុំ ពុំអាចសងដោយមាស ឬប្រាក់ទេ ឬដោយសម្លាប់ជនជាតិអ៊ីស្រាអែលណាម្នាក់ឡើយ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្វីៗដែលអ្នករាល់គ្នាចង់បាន យើងនឹងធ្វើតាម»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ពួកគីបៀនទូលឆ្លើយថា ឯរឿងរបស់យើងខ្ញុំ នឹងសូល ព្រមទាំងរាជវង្សរបស់ទ្រង់ នោះមិនមែនចំពោះមាសឬប្រាក់ទេ ក៏មិនស្រេចឲ្យយើងខ្ញុំសំឡាប់អ្នកណាមួយក្នុងពួកអ៊ីស្រាអែលដែរ ទ្រង់មានបន្ទូលតបថា ការអ្វីដែលអ្នករាល់គ្នាថា នោះយើងនឹងសំរេចឲ្យ សូមមើលជំពូក |