ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 33:52 - អាល់គីតាប

ចូរ​បណ្តេញ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ឲ្យ​អស់​ពី​ស្រុក ហើយ​បំផ្លាញ​រូប​ព្រះ​របស់​ពួក​គេ​ដែល​ធ្វើ​ពី​ថ្ម និង​រូប​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​កំទេច​ទី​សក្ការៈ​របស់​ពួក​គេ នៅ​តាម​ទួល​ខ្ពស់ៗ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​អ្នក​រាល់​គ្នា​ត្រូវ​បណ្តេញ​ប្រជាជន​ដែល​រស់​ក្នុង​ស្រុក​នោះ​ទាំង​អស់ ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ហើយ​បំផ្លាញ​អស់​ទាំង​រូប​ព្រះ​របស់​គេ​ដែល​ធ្វើ​ពី​ថ្ម និង​បំផ្លាញ​រូប​សិត​របស់​គេ​ដែល​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​កម្ទេច​អស់​ទាំង​ទី​ខ្ពស់​របស់​គេ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​បណ្ដេញ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ឲ្យ​អស់​ពី​ស្រុក ហើយ​បំផ្លាញ​រូប​ព្រះ​របស់​ពួក​គេ​ដែល​ធ្វើ​ពី​ថ្ម និង​រូប​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​កម្ទេច​ទីសក្ការៈ​របស់​ពួក​គេ នៅ​តាម​ទួល​ខ្ពស់ៗ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ត្រូវ​ឲ្យ​បណ្តេញ​អស់​ទាំង​អ្នក​ស្រុក​នោះ​ពី​មុខ​ឯង​ចេញ ព្រម​ទាំង​បំផ្លាញ​អស់​ទាំង​ព្រះ ជា​រូប​ឆ្លាក់ ជា​រូប​សិត​របស់​គេ​បង់ ហើយ​រំលាង​អស់​ទាំង​ទី​ខ្ពស់​គេ​ផង

សូមមើលជំពូក



ជន‌គណនា 33:52
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សង់​កន្លែង​សក្ការៈ​មួយ​នៅ​លើ​ភ្នំ ដែល​នៅ​ទល់​មុខ​ក្រុង​យេរូ‌សាឡឹម ជូន​ព្រះ​កេមូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ព្រះ​ម៉ូឡុក ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​អាំម៉ូន។


នៅ​ពេល​នោះ អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​របស់​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ដែរ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​តាម​ពួក​គេ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​បំផ្លាញ​ព្រះ​ទាំង​នោះ ព្រម​ទាំង​កំទេច​បង្គោល​របស់​គេ​ផង។


«អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ​ក្លែង​ក្លាយ មិន​ត្រូវ​ធ្វើ​រូប​បដិមា‌ករ ឬ​ស្តូប ហើយ​ក៏​មិន​ត្រូវ​បញ្ឈរ​ថ្ម​រចនា​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​សម្រាប់​ថ្វាយ‌បង្គំ​ឡើយ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


អុលឡោះ‌តាអាឡា​នឹង​ប្រគល់​ប្រជា‌ជាតិ​ទាំង​នោះ មក​ក្នុង​កណ្តាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​បញ្ជា​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។


អ៊ីស្រ‌អែល​អើយ អ្នក​មាន​សុភ‌មង្គល​ហើយ គ្មាន​ជាតិ​សាសន៍​ណា​ដែលអុលឡោះ‌តាអាឡា​សង្គ្រោះ ដូច​ទ្រង់​សង្គ្រោះ​អ្នក​ឡើយ ទ្រង់​ជា​ខែល​ការ‌ពារ​អ្នក និង​ជា​ដាវ ដែល​ផ្តល់​ឲ្យ​អ្នក​មាន​ជ័យ​ជំនះ។ ខ្មាំង​សត្រូវ​បរាជ័យ​នៅ​ចំពោះ​មុខ​អ្នក ហើយ​អ្នក​នឹង​ជាន់​កំទេច​ទី​សក្ការៈ​របស់​ពួក​គេ ដែល​នៅ​តាម​ទួល​ខ្ពស់ៗ។


អុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់​យ៉ាង​ណា ម៉ូសា​ក៏​បាន​បង្គាប់​មក​យ៉ូស្វេ​យ៉ាង​នោះ​ដែរ ហើយ​យ៉ូស្វេ​ធ្វើ​តាម គឺ​គាត់​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​អស់ ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា ឥត​មាន​ធ្វេស​ប្រហែស​ត្រង់​ណា​ឡើយ។


មិន​ត្រូវ​ពាក់​ព័ន្ធ​នឹង​ប្រជា‌ជាតិ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អង្វរ​រក​ព្រះ​របស់​គេ ឬ​យក​ឈ្មោះ​ព្រះ​ទាំង​នោះ​មក​ស្បថ​ឡើយ ហើយ​កុំ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ជា​ដាច់​ខាត។


ជន‌ជាតិ​អ៊ីស្រ‌អែល​តប​ទៅ​ជន‌ជាតិ​ហេវី​ទាំង​នេះ​ថា៖ «អ្នក​រាល់​គ្នា​ប្រហែល​ជា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​មើល​ទៅ! តើ​ឲ្យ​យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ដូច​ម្តេច​បាន?»។


រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជន​ស្រុក​នេះ​ទេ ត្រូវ​រំលំ​អាសនៈ​ទាំង‌ឡាយ​របស់​គេ​ចោល។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ស្តាប់​យើង​សោះ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ?