ពួកគេក៏នាំគ្នាចេញទៅសង្កេតមើលស្រុកចាប់តាំងពីវាលរហោស្ថានស៊ីនរហូតដល់រេហូប ដែលជាច្រកចូលក្រុងហាម៉ាត់។
ជនគណនា 33:36 - អាល់គីតាប ពួកគេចាកចេញពីអេស៊ាន–គេប៊ើរ មកបោះជំរំនៅវាលរហោស្ថានស៊ីន គឺនៅកាដេស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចេញពីអេស៊ាន-គេប៊ើរ មកបោះជំរំនៅទីរហោស្ថានស៊ីន (គឺនៅកាដេស)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចាកចេញពីអេស៊ាន-គេប៊ើរ មកបោះជំរំនៅវាលរហោស្ថានស៊ីន គឺនៅកាដេស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចេញពីអេស៊ាន-គេប៊ើរមកស្នាក់នៅត្រង់ទីរហោស្ថានស៊ីន គឺនៅត្រង់កាដេស |
ពួកគេក៏នាំគ្នាចេញទៅសង្កេតមើលស្រុកចាប់តាំងពីវាលរហោស្ថានស៊ីនរហូតដល់រេហូប ដែលជាច្រកចូលក្រុងហាម៉ាត់។
ពេលមកដល់ ពួកគេទៅជួបម៉ូសា និងហារូន ព្រមទាំងសហគមន៍អ៊ីស្រអែលទាំងមូល នៅកាដេសក្នុងវាលរហោស្ថានប៉ារ៉ាន។ ពួកគេបានរាយការណ៍ជម្រាបអ្នកទាំងពីរ និងសហគមន៍អ៊ីស្រអែលទាំងមូលដោយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។
សហគមន៍អ៊ីស្រអែលទាំងមូល បានធ្វើដំណើរទៅដល់វាលរហោស្ថានស៊ីន នៅខែទីមួយ ហើយនាំគ្នាបោះជំរំនៅកាដេស។ សាទីម៉ារៀមបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅទីនោះ។
ព្រោះអ្នកទាំងពីរបានប្រឆាំងនឹងបញ្ជារបស់យើង ក្នុងពេលដែលសហគមន៍នាំគ្នាបះបោរ នៅវាលរហោស្ថានស៊ីន គឺអ្នករាល់គ្នាពុំបានសំដែងឲ្យពួកគេឃើញភាពបរិសុទ្ធរបស់យើង នៅពេលប្រជាជនបះបោរអំពីរឿងទឹកឡើយ»។ ប្រជាជនបានបះបោរអំពីរឿងទឹកនេះ នៅកាដេស ក្នុងវាលរហោស្ថានស៊ីន។
កាលនៅក្បែរប្រភពទឹកមេរីបា នៅកាដេស ក្នុងវាលរហោស្ថានស៊ីន អ្នកទាំងពីរបានប្រព្រឹត្តខុសយ៉ាងធ្ងន់ចំពោះយើង នៅមុខជនជាតិអ៊ីស្រអែល គឺអ្នកទាំងពីរពុំបានលើកតម្កើងយើងជាម្ចាស់ដ៏វិសុទ្ធ នៅក្នុងចំណោមជនជាតិអ៊ីស្រអែលទេ។