ក្រោយពេលដែលអ៊ីប្រាំត្រឡប់មកពីធ្វើសឹកឈ្នះស្តេចកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយ ស្តេចក្រុងសូដុមក៏ចេញមកទទួលគាត់ នៅជ្រលងភ្នំសាវេ គឺជ្រលងភ្នំស្តេច។
ជនគណនា 31:13 - អាល់គីតាប ម៉ូសា អ៊ីមុាំអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេ សង្ឃអេលាសារ និងមេដឹកនាំទាំងអស់របស់ក្រុមជំនុំ បានចេញទៅជួបគេនៅខាងក្រៅជំរំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេ បូជាចារ្យអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម៉ូសេ អេលាសារដ៏ជាសង្ឃ ហើយនឹងពួកដែលជាកំពូលលើពួកជំនុំទាំងអស់ ក៏នាំគ្នាចេញទៅទទួលគេ នៅខាងក្រៅទីដំឡើងត្រសាល |
ក្រោយពេលដែលអ៊ីប្រាំត្រឡប់មកពីធ្វើសឹកឈ្នះស្តេចកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយ ស្តេចក្រុងសូដុមក៏ចេញមកទទួលគាត់ នៅជ្រលងភ្នំសាវេ គឺជ្រលងភ្នំស្តេច។
«ប្រសិនបើមេដឹកនាំណាមួយប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់អុលឡោះតាអាឡា ជាម្ចាស់របស់គាត់ ដែលបណ្តាលឲ្យខ្លួនមានទោស
អ្នកណាប៉ះពាល់សាកសពរបស់មនុស្សណាម្នាក់ អ្នកនោះត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។
ហើយនាំឈ្លើយសឹក និងជ័យភ័ណ្ឌដែលពួកគេរឹបអូសបាន មកជូនម៉ូសា អ៊ីមុាំអេឡាសារ ព្រមទាំងសហគមន៍អ៊ីស្រអែលទាំងមូលដែលបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
ម៉ូសាខឹងនឹងពួកមេទ័ព ពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ដែលវិលមកពីច្បាំងនោះ។
«ចូរបញ្ជាឲ្យជនជាតិអ៊ីស្រអែលបណ្តេញមនុស្សឃ្លង់ មនុស្សមានជំងឺកាមរោគ ឬមនុស្សមិនបរិសុទ្ធដោយប៉ះពាល់សាកសព ចេញពីជំរំ។
សាំយូអែលក្រោកពីព្រលឹម ធ្វើដំណើរទៅជួបស្តេចសូល តែគេជម្រាបគាត់ថា ស្តេចសូលទៅកើមែល ដើម្បីសង់ស្តូបមួយសម្រាប់ស្តេចផ្ទាល់ រួចហើយស្តេចបន្តដំណើរទៅមុខទៀត ឆ្ពោះទៅគីលកាល់។
ទតវិលមកជួបទាហានទាំងពីររយនាក់ ដែលហេវហត់ខ្លាំងពេក មិនអាចទៅតាមគាត់ ហើយដែលគេបានទុកឲ្យសម្រាកនៅក្បែរទឹកជ្រោះបេសោរនោះ។ ពួកគេរត់មកទទួលទត និងអ្នកដែលនៅជាមួយគាត់ផង។ ទតចូលទៅជិត ហើយសួរសុខទុក្ខពួកគេ។