កូនចៅរបស់ណាពីហារូន ចែកជាក្រុមៗដូចតទៅ: កូនប្រុសរបស់ណាពីហារូនមាន ណាដាប់ អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
ជនគណនា 3:4 - អាល់គីតាប លោកណាដាប និងលោកអប៊ីហ៊ូវ បានបាត់បង់ជីវិតនៅចំពោះអុលឡោះតាអាឡា ក្នុងពេលដែលអ្នកទាំងពីរយកភ្លើងមិនសក្ការៈ ចូលទៅក្នុងទីសក្ការៈរបស់អុលឡោះតាអាឡានៅវាលរហោស្ថានស៊ីណៃ។ អ្នកទាំងពីរគ្មានកូនប្រុសទេ។ លោកអេឡាសារ និងលោកអ៊ីថាម៉ារ បំពេញមុខងារជាអ៊ីមុាំ ក្រោមបន្ទុករបស់ហារូន ជាឪពុក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ណាដាប និងអ័ប៊ីហ៊ូវ បានស្លាប់នៅចំពោះព្រះយេហូវ៉ា នៅពេលដែលគេយកភ្លើងមិនបរិសុទ្ធទៅថ្វាយព្រះយេហូវ៉ា នៅទីរហោស្ថានស៊ីណាយ អ្នកទាំងពីរនេះគ្មានកូនទេ។ អេលាសារ និងអ៊ីថាម៉ារ បានបម្រើការងារជាសង្ឃ នៅចំពោះអើរ៉ុន ជាឪពុករបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាដាប់ និងលោកអប៊ីហ៊ូវ បានបាត់បង់ជីវិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពេលលោកទាំងពីរយកភ្លើងមិនសក្ការៈ ចូលទៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ នៅវាលរហោស្ថានស៊ីណៃ ។ លោកទាំងពីរគ្មានកូនប្រុសទេ។ លោកអេឡាសារ និងលោកអ៊ីថាម៉ារ បំពេញមុខងារជាបូជាចារ្យ ក្រោមបន្ទុករបស់លោកអើរ៉ុន ជាឪពុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯណាដាប នឹងអ័ប៊ីហ៊ូវ គេបានស្លាប់នៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលគេថ្វាយភ្លើងដទៃ នៅចំពោះព្រះយេហូវ៉ាត្រង់ទីរហោស្ថានស៊ីណាយទៅ គេឥតមានកូនទេ ឯអេលាសារ នឹងអ៊ីថាម៉ារ គេបានធ្វើការងារជាសង្ឃ នៅមុខអើរ៉ុន ជាឪពុកគេវិញ។ |
កូនចៅរបស់ណាពីហារូន ចែកជាក្រុមៗដូចតទៅ: កូនប្រុសរបស់ណាពីហារូនមាន ណាដាប់ អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
មានភ្លើងចេញមកពីអុលឡោះតាអាឡា ឆេះកំទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅជូនគ្រឿងក្រអូបនោះដែរ។
ចូរប្រគល់គោញីនេះឲ្យអ៊ីមុាំអេឡាសារ។ គាត់នឹងនាំវាចេញទៅក្រៅជំរំ ហើយឲ្យគេសម្លាប់វានៅចំពោះមុខគាត់។
លោកណាដាប និងលោកអប៊ីហ៊ូវបានស្លាប់នៅពេលដែលអ្នកទាំងពីរយកភ្លើងមិនសក្ការៈទៅជូនអុលឡោះតាអាឡា។