Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 3:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ បាន​បាត់​បង់​ជីវិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពេល​លោក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ ចូល​ទៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់ នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ។ លោក​ទាំង​ពីរ​គ្មាន​កូន​ប្រុស​ទេ។ លោក​អេ‌ឡា‌សារ និង​លោក​អ៊ីថា‌ម៉ារ បំពេញ​មុខងារ​ជា​បូជា‌ចារ្យ ក្រោម​បន្ទុក​របស់​លោក​អើរ៉ុន ជា​ឪពុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ណាដាប និង​អ័ប៊ីហ៊ូវ បាន​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​ពេល​ដែល​គេ​យក​ភ្លើង​មិន​បរិសុទ្ធ​ទៅ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ អ្នក​ទាំង​ពីរ​នេះ​គ្មាន​កូន​ទេ។ អេលាសារ និង​អ៊ីថាម៉ារ បាន​បម្រើ​ការ‌ងារ​ជា​សង្ឃ នៅ​ចំពោះ​អើរ៉ុន ជា​ឪពុក​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រីឯ​ណាដាប នឹង​អ័ប៊ីហ៊ូវ គេ​បាន​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​គេ​ថ្វាយ​ភ្លើង​ដទៃ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយទៅ គេ​ឥត​មាន​កូន​ទេ ឯ​អេលាសារ នឹង​អ៊ីថាម៉ារ គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ នៅ​មុខ​អើរ៉ុន ជា​ឪពុក​គេ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 លោក​ណាដាប និង​លោក​អប៊ីហ៊ូវ បាន​បាត់​បង់​ជីវិត​នៅ​ចំពោះអុលឡោះ‌តាអាឡា ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ ចូល​ទៅ​ក្នុង​ទី​សក្ការៈ​របស់អុលឡោះ‌តាអាឡា​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ។ អ្នក​ទាំង​ពីរ​គ្មាន​កូន​ប្រុស​ទេ។ លោក​អេឡា‌សារ និង​លោក​អ៊ីថា‌ម៉ារ បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ ក្រោម​បន្ទុក​របស់​ហារូន ជា​ឪពុក។

សូមមើលជំពូក ចម្លង




ជន‌គណនា 3:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​លោក​អើរ៉ុន​ចែក​ជា​ក្រុមៗ​ដូច​ត​ទៅ: កូន​ប្រុស​របស់​លោក​អើរ៉ុន​មាន ណាដាប់ អប៊ី‌ហ៊ូវ អេ‌ឡា‌សារ និង​អ៊ីថា‌ម៉ារ។


មាន​ភ្លើង​ចេញ​មក​ពី​ព្រះ‌អម្ចាស់ ឆេះ​កម្ទេច​មនុស្ស​ទាំង​ពីរ​រយ​ហា‌សិប​នាក់ ដែល​ចូល​ទៅ​ថ្វាយ​គ្រឿង​ក្រអូប​នោះ​ដែរ។


ចូរ​ប្រគល់​គោ​ញី​នេះ​ឲ្យ​បូជា‌ចារ្យ​អេឡាសារ។ គាត់​នឹង​នាំ​វា​ចេញ​ទៅ​ក្រៅ​ជំរំ ហើយ​ឲ្យ​គេ​សម្លាប់​វា​នៅ​ចំពោះ​មុខ​គាត់។


ចូរ​នាំ​អើរ៉ុន និង​អេឡាសារ ជា​កូន​ប្រុស​របស់​គាត់ ឡើង​ទៅ​លើ​ភ្នំ​ហោរ។


លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ បាន​ស្លាប់ នៅ​ពេល​លោក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម