ជនគណនា 20:25 - អាល់គីតាប25 ចូរនាំហារូន និងអេឡាសារ ជាកូនប្រុសរបស់គាត់ឡើងទៅលើភ្នំហោរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ចូរយកអើរ៉ុន និងអេលាសារ ជាកូនរបស់គាត់ នាំឡើងទៅលើភ្នំហោរទៅ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ចូរនាំអើរ៉ុន និងអេឡាសារ ជាកូនប្រុសរបស់គាត់ ឡើងទៅលើភ្នំហោរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ដូច្នេះ ឲ្យយកអើរ៉ុន នឹងអេលាសារ ជាកូនលោក នាំឡើងទៅលើភ្នំហោរទៅ សូមមើលជំពូក |
បន្ទាប់មកម៉ូសាមានប្រសាសន៍ទៅកាន់ហារូនព្រមទាំងលោកអេឡាសារ និងលោកអ៊ីថាម៉ារជាកូនរបស់ហារូនថា៖ «មិនត្រូវកោរសក់ ឬហែកសម្លៀកបំពាក់ ដើម្បីកាន់ទុក្ខឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដោយអុលឡោះតាអាឡាខឹងជាមួយសហគមន៍ទាំងមូល។ ចូរទុកឲ្យកូនចៅអ៊ីស្រអែលទាំងអស់ ជាបងប្អូនរបស់អ្នករាល់គ្នាកាន់ទុក្ខអ្នកដែលស្លាប់ ដោយសារភ្លើងរបស់អុលឡោះតាអាឡាចុះ។
លោកណាដាប និងលោកអប៊ីហ៊ូវ បានបាត់បង់ជីវិតនៅចំពោះអុលឡោះតាអាឡា ក្នុងពេលដែលអ្នកទាំងពីរយកភ្លើងមិនសក្ការៈ ចូលទៅក្នុងទីសក្ការៈរបស់អុលឡោះតាអាឡានៅវាលរហោស្ថានស៊ីណៃ។ អ្នកទាំងពីរគ្មានកូនប្រុសទេ។ លោកអេឡាសារ និងលោកអ៊ីថាម៉ារ បំពេញមុខងារជាអ៊ីមុាំ ក្រោមបន្ទុករបស់ហារូន ជាឪពុក។