ត្រូវយកម្សៅដ៏ម៉ដ្តចំនួនមួយភាគដប់នៃអេផា លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន ព្រមទាំងស្រាទំពាំងបាយជូរ សម្រាប់ធ្វើពិធីច្រួចស្រាចំនួនមួយភាគបួននៃហ៊ីន មកឲ្យជាមួយកូនចៀមទីមួយ។
ជនគណនា 28:7 - អាល់គីតាប ត្រូវយកស្រាមួយភាគបួននៃហ៊ីន មកជូនជាមួយកូនចៀមនីមួយៗផងដែរ។ ចូរធ្វើពិធីច្រួចស្រាជូនអុលឡោះតាអាឡានៅក្នុងទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវថ្វាយតង្វាយច្រួចពីរកំប៉ុងសម្រាប់កូនចៀមមួយ ត្រូវច្រួចថ្វាយជាស្រាទំពាំងបាយជូរសុទ្ធដល់ព្រះយេហូវ៉ានៅក្នុងទីបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវយកស្រាមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយកូនចៀមនីមួយៗផងដែរ។ ចូរធ្វើពិធីច្រួចស្រាថ្វាយព្រះអម្ចាស់នៅក្នុងទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវថ្វាយដង្វាយច្រួចផង គឺជា២កំប៉ុងសំរាប់កូនចៀម១ ត្រូវច្រួចថ្វាយជាស្រាទំពាំងបាយជូរសុទ្ធដល់ព្រះយេហូវ៉ានៅក្នុងទីបរិសុទ្ធ |
ត្រូវយកម្សៅដ៏ម៉ដ្តចំនួនមួយភាគដប់នៃអេផា លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន ព្រមទាំងស្រាទំពាំងបាយជូរ សម្រាប់ធ្វើពិធីច្រួចស្រាចំនួនមួយភាគបួននៃហ៊ីន មកឲ្យជាមួយកូនចៀមទីមួយ។
នេះជាគូរបានដុតជានិច្ចនិរន្តរ៍ ដែលកូនចៅរបស់អ្នករាល់គ្នាគ្រប់ជំនាន់ត្រូវជូនអុលឡោះតាអាឡា នៅត្រង់មាត់ទ្វារជំរំជួបទ្រង់។ នៅទីនេះ យើងនឹងមកជួបអ្នករាល់គ្នា ហើយនិយាយជាមួយអ្នក។
កុំឲ្យគ្រឿងក្រអូបដែលមិនសក្ការៈ ឬធ្វើគូរបានដុត ជំនូនម្សៅ និងច្រួចស្រាទំពាំងបាយជូរលើអាសនៈនេះឡើយ។
អ្នករាល់គ្នាចាត់ទុកថ្មដ៏រលើបនៅក្នុងជ្រោះថា ជាសម្បត្តិ និងជាចំណែកមត៌កដ៏សក្ការៈ អ្នករាល់គ្នាច្រួចស្រា និងសែននៅលើនោះ។ តើឲ្យយើងអត់ទ្រាំបានឬ?
ពួកអ៊ីមុាំអើយ ចូរនាំគ្នាស្លៀកបាវ ហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ ចូរសោកសង្រេងទៅ! អស់អ្នកដែលបម្រើអុលឡោះជាម្ចាស់របស់ខ្ញុំអើយ ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា នៅក្នុងដំណាក់ទៀតឡើយ។
គ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកជូនអុលឡោះតាអាឡាក្នុងដំណាក់ទៀតទេ ពួកអ៊ីមុាំដែលបំពេញមុខងារបម្រើ អុលឡោះតាអាឡានាំគ្នាកាន់ទុក្ខ។
ដូច្នេះ ប្រហែលជាទ្រង់លែងដាក់ទោស អ្នករាល់គ្នា ហើយប្រទានពរដល់អ្នករាល់គ្នាវិញ គឺអ្នករាល់គ្នានឹងមានម្សៅ ស្រាទំពាំងបាយជូរ និងប្រេង ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
គេត្រូវយកទឹកលាងពោះវៀន និងជើងគោរួចអ៊ីមុាំដុតទាំងអស់នៅលើអាសនៈ។ នេះជាគូរបានដុត ដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
ព្រមទាំងយកម្សៅម៉ដ្តពីរភាគដប់នៃអេផាលាយជាមួយប្រេង មកជូនជាមួយកូនចៀមនោះជាគូរបានដុត មានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ ចូរយកស្រាទំពំាងបាយជូរមួយភាគបួននៃហ៊ីន មកជូន សម្រាប់ពិធីច្រូចទឹកដែរ។
ហើយយកស្រាទំពាំងបាយជូរបីលីត្រមកជូនជាមួយដែរ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
និងយកស្រាទំពាំងបាយជូរមួយលីត្រកន្លះ មកជូនជាមួយកូនចៀម ដែលត្រូវធ្វើជាគូរបានដុត ឬគូរបាន។
និងស្រាទំពាំងបាយជូរពីរលីត្រ មកជូនជាមួយជាជំនូនដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
រីឯស្រាសម្រាប់ធ្វើពិធីច្រួចត្រូវជូនស្រាទំពាំងបាយជូរកន្លះហ៊ីន សម្រាប់គោស្ទាវមួយ មួយភាគបីនៃហ៊ីន សម្រាប់ចៀមឈ្មោលមួយ និងមួយភាគបួននៃហ៊ីនសម្រាប់កូនចៀមមួយ។ នេះជាគូរបានដុតដែលត្រូវជូននៅដើមខែ គឺក្នុងមួយឆ្នាំៗត្រូវជូនរៀងរាល់ខែ។
ត្រូវធ្វើគូរបានទាំងនេះ ព្រមទាំងស្រាដែលត្រូវធ្វើពិធីច្រួចថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅដែលត្រូវជូនជាមួយ។ ត្រូវយកសត្វដែលល្អឥតខ្ចោះមកជូន»។
នេះជាគូរបានដុតជានិច្ចនិរន្តរ៍ ដែលគេជូននៅលើភ្នំស៊ីណៃ គឺជាគូរបានដុត មានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។
ចូរជូនកូនចៀមទីពីរនៅពេលល្ងាច ជាមួយជំនូនម្សៅប្រេង និងស្រា ដូចនៅពេលព្រឹកដែរ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា»។
ទោះបីខ្ញុំត្រូវបង្ហូរឈាម ទុកជាជំនូនបន្ថែមពីលើគូរបាន និងពីលើជំនូននៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្ដរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។