ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 22:34 - អាល់គីតាប

បាឡាម​ពោល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​ខ្ញុំ​ពុំ​ដឹង​ថា អ្នក​ស្ថិត​នៅ​តាម​ផ្លូវ​ពី​មុខ​ខ្ញុំ​ទេ។ ឥឡូវ​នេះ ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ទៅ​ទេ នោះ​ខ្ញុំ​បក​ក្រោយ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ បាឡាម​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ថា៖ «ខ្ញុំ​ប្របាទ​បាន​ធ្វើ​បាប​ហើយ ដ្បិត​ខ្ញុំ​ប្របាទ​មិន​បាន​ដឹង​ថា​លោក​ម្ចាស់​ឈរ​តាម​ផ្លូវ​ទាស់​នឹង​ខ្ញុំ​ប្របាទ​ទេ។ ដូច្នេះ ប្រសិន‌បើ​ការ​នេះ​ជា​សេចក្ដី​អាក្រក់​នៅ​ចំពោះ​លោក​ម្ចាស់ នោះ​ខ្ញុំ​ប្របាទ​នឹង​ត្រឡប់​ទៅ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បាឡាម​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌អម្ចាស់​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​ខ្ញុំ​ប្របាទ​ពុំ​ដឹង​ថា លោក​ម្ចាស់​ស្ថិត​នៅ​តាម​ផ្លូវ​ពី​មុខ​ខ្ញុំ​ប្របាទ​ទេ។ ឥឡូវ​នេះ ប្រសិន​បើ​លោក​មិន​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​ទេ នោះ​ខ្ញុំ​ប្របាទ​បក​ក្រោយ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​បាឡាម​ក៏​ទូល​ទៅ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ថា ទូលបង្គំ​បាន​ធ្វើ​បាប​ហើយ ពី​ព្រោះ​ទូលបង្គំ​មិន​បាន​ដឹង​ជា​ទ្រង់​ឈរ​នៅ​ត្រង់​ផ្លូវ ទាស់​នឹង​ទូលបង្គំ​ទេ ដូច្នេះ បើ​ដំណើរ​នេះ​មិន​សព្វ​ព្រះ‌ហឫទ័យ​ដល់​ទ្រង់ នោះ​ទូលបង្គំ​នឹង​ត្រឡប់​ទៅ​វិញ​ឥឡូវ

សូមមើលជំពូក



ជន‌គណនា 22:34
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​ណាថាន​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់អុលឡោះ‌តាអាឡា​ហើយ!»។


អុលឡោះ​មិន​ពេញ​ចិត្ត​នឹង​ហេតុ‌ការណ៍​នេះ​ទេ ទ្រង់​ក៏​ប្រហារ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ពេល​ឃើញ​អុលឡោះ​ប្រហារ​ជីវិត អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​ក៏​នាំ​គ្នា​ស្វែង​រក​ទ្រង់ ហើយ​ប្រែ​ចិត្ត​គំនិត​មក​រក​ទ្រង់​វិញ។


ស្តេច​ហ្វៀរ៉អ៊ូន​ក៏​កោះ​ហៅ​ម៉ូសា និង​ហារូន ហើយ​មាន​ប្រសាសន៍​ថា៖ «លើក​នេះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​សុចរិត រីឯ​យើង និង​ប្រជា‌រាស្ត្រ​របស់​យើង​ជា​មនុស្ស​អាក្រក់។


ក្រែង​លោអុលឡោះ‌តាអាឡា​ឃើញ ទ្រង់​មិន​ពេញ​ចិត្ត ហើយ​ទ្រង់​លែង​ធ្វើ​ទោស​គេ។


ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​រអ៊ូ​រទាំ ធ្វើ​ឲ្យ​ទាស់​បំណងអុលឡោះ‌តាអាឡា។ ពេល​ឮ​ពួក​គេ​រអ៊ូ​រទាំ​ដូច្នេះ ទ្រង់​ខឹង​យ៉ាង​ខ្លាំង។ ភ្លើង​របស់អុលឡោះ‌តាអាឡា​ក៏​ឆាប​ឆេះ​នៅ​ជាយ​ជំរំ​របស់​ពួក​គេ។


ពួក​គេ​ក្រោក​ពី​ព្រលឹម ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ ទាំង​ពោល​ថា៖ «មក៍! ពួក​យើង​ឡើង​ទៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល ដ្បិត​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប»។


អុលឡោះ​មាន​បន្ទូល​មក​កាន់​បាឡាម​ថា៖ «កុំ​ទៅ​ជា​មួយ​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្តា‌សា​ប្រជា‌ជន​នោះ​ដែរ ដ្បិត​យើង​បាន​ឲ្យ​ពរ​ពួក​គេ​រួច​ហើយ!»។


លា​ញី​បាន​ឃើញ​ខ្ញុំ​វា​ងាក​ចេញ​ពី​ខ្ញុំ​ដល់​ទៅ​បី​ដង ប្រសិន​បើ​វា​មិន​ងាក​ចេញ​ពី​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​ខ្ញុំ​សម្លាប់​អ្នក ហើយ​ទុក​ជីវិត​ឲ្យ​វា»។


ស្តេច​សូល​មាន​ប្រសាសន៍​ទៅ​កាន់​សាំយូ‌អែល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ល្មើស​នឹង​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ខុស​នឹង​ពាក្យ​របស់​លោក​ដែរ ដ្បិត​ខ្ញុំ​ខ្លាច​ពល​ទាហាន ហើយ​ធ្វើ​តាម​ពួក​គេ។


ស្តេច​សូល​មាន​ប្រសាសន៍​ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឥឡូវ​នេះ​ខ្ញុំ​សូម​អង្វរ​លោក​មេត្តា​ទុក​កិត្តិយស​ឲ្យ​ខ្ញុំ នៅ​ចំពោះ​មុខ​អស់​លោក​អះលី‌ជំអះ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ និង​នៅ​ចំពោះ​មុខ​អ៊ីស្រ‌អែល​ផង សូម​លោក​វិល​មក​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក»។


បន្ទាប់​មក ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ទត​ថា៖ «កូន​ជា​មនុស្ស​សុចរិត​ជាង​ឪពុក ព្រោះ​កូន​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​ឪពុក តែ​ឪពុក​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន។


ស្តេច​សូល​និយាយ​ថា៖ «ទត​កូន​អើយ ឪពុក​ខុស​ហើយ! ចូរ​វិល​ត្រឡប់​មក​វិញ ឪពុក​ឈប់​ធ្វើ​បាប​កូន​ទៀត​ហើយ ព្រោះ​ថ្ងៃ​នេះ កូន​បាន​ទុក​ជីវិត​ឲ្យ​ឪពុក។ ឪពុក​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​លេ‌លា ឪពុក​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់»។