អុលឡោះបានប្រោសឲ្យនាងឃើញអណ្តូងមួយដែលមានទឹក នាងក៏ដាក់ទឹកពេញបំពង់ រួចយកទៅឲ្យកូនផឹក។
ជនគណនា 22:31 - អាល់គីតាប ពេលនោះ អុលឡោះតាអាឡាបំភ្លឺឲ្យបាឡាមមើលឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាដែលឈររាំងផ្លូវ ទាំងកាន់ដាវនៅដៃ គាត់ក៏ក្រាបចុះអោនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះយេហូវ៉ាបើកភ្នែកបាឡាម ហើយគាត់ក៏ឃើញទេវតារបស់ព្រះយេហូវ៉ាឈររាំងផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅដៃ រួចគាត់ក៏ក្រាបចុះមុខដល់ដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់បំភ្លឺឲ្យលោកបាឡាមមើលឃើញទេវតារបស់ព្រះអម្ចាស់ដែលឈររាំងផ្លូវ ទាំងកាន់ដាវនៅដៃ លោកក៏ក្រាបចុះឱនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេហូវ៉ាទ្រង់បើកបំភ្លឺភ្នែកបាឡាម ឲ្យឃើញទេវតានៃទ្រង់ ដែលឈរនៅត្រង់ផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត រួចគាត់ឱនក្បាលទំលាក់ខ្លួនក្រាបចុះផ្កាប់មុខ |
អុលឡោះបានប្រោសឲ្យនាងឃើញអណ្តូងមួយដែលមានទឹក នាងក៏ដាក់ទឹកពេញបំពង់ រួចយកទៅឲ្យកូនផឹក។
ស្តេចទតងើបមុខឡើងឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឈរនៅចន្លោះសូរ៉កា និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ស្តេចទត និងអះលីជំអះដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះអោនមុខដល់ដី។
ឱអុលឡោះតាអាឡាអើយ សូមធ្វើឲ្យពួកគេភ័យតក់ស្លុត! សូមធ្វើឲ្យប្រជាជនទាំងឡាយដឹងថា ពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ!។ - សម្រាក
លាញីតបថា៖ «ខ្ញុំជាលារបស់អ្នក ដែលអ្នកធ្លាប់ជិះគ្រប់ពេលវេលា រហូតមកទល់ថ្ងៃនេះ តើពីមុនៗមក ខ្ញុំធ្លាប់ធ្វើបែបនេះចំពោះអ្នកឬទេ?»។ បាឡាមតបថា «ទេ!»។
នេះជាពាក្យរបស់អ្នកដែលបានឮបន្ទូល របស់អុលឡោះ អ្នកដែលស្គាល់តំរិះរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់បំផុត អ្នកដែលបានឃើញនិមិត្តហេតុអស្ចារ្យ ពីទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។
នេះជាពាក្យរបស់អ្នកដែលឮបន្ទូល របស់អុលឡោះ អ្នកដែលឃើញនិមិត្តហេតុអស្ចារ្យ ពីអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។
កាលអ៊ីសាប្រាប់គេថា “គឺខ្ញុំហ្នឹងហើយ”ដូច្នេះគេថយក្រោយ ហើយដួលដាច់ផ្ងារទាំងអស់គ្នា។
ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់អ៊ីព្លេសហ្សៃតន បែរមករកអុលឡោះវិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលអុលឡោះប្រោសឲ្យបានបរិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។
ពេលយ៉ូស្វេនៅជិតក្រុងយេរីខូ គាត់ងើបមុខឡើង ឃើញបុរសម្នាក់ឈរនៅខាងមុខគាត់ទាំងហូតដាវកាន់នៅដៃផង។ យ៉ូស្វេដើរទៅជិតសួរថា៖ «តើអ្នកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?»។
បុរសនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពរបស់អុលឡោះតាអាឡា ខ្ញុំទើបនឹងមកដល់»។ ពេលនោះ យ៉ូស្វេអោនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់និយាយអ្វីមកខ្ញុំ?»។