Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:19 - អាល់គីតាប

19 អុលឡោះ​បាន​ប្រោស​ឲ្យ​នាង​ឃើញ​អណ្តូង​មួយ​ដែល​មាន​ទឹក នាង​ក៏​ដាក់​ទឹក​ពេញ​បំពង់ រួច​យក​ទៅ​ឲ្យ​កូន​ផឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ពេលនោះ ព្រះ​ទ្រង់​បើក​ភ្នែក​របស់នាង នោះ​នាង​ឃើញ​អណ្ដូង​ទឹក​មួយ នាង​ក៏​ទៅ​ដង​ទឹក​ឲ្យពេញ​ថង់ស្បែក ហើយ​ឲ្យ​ក្មេងប្រុស​ផឹក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ពេល​នោះ ព្រះ‌ទ្រង់​បំភ្លឺ​ភ្នែក​នាង​ឲ្យ​ឃើញ​អណ្តូង​ទឹក​មួយ នាង​ក៏​ទៅ​ដង​ទឹក​ដាក់​ពេញ​ថង់​ស្បែក រួច​យក​មក​ឲ្យ​កូន​ផឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​នាង​ឃើញ​អណ្ដូង​មួយ​ដែល​មាន​ទឹក នាង​ក៏​ដាក់​ទឹក​ពេញ​បំពង់ រួច​យក​ទៅ​ឲ្យ​កូន​ផឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 រួច​ព្រះ‌ទ្រង់​បំភ្លឺ​ភ្នែក​ហាការ​ឲ្យ​ឃើញ​អណ្តូង​ទឹក​១ នាង​ក៏​ទៅ​ដង​ដាក់​ពេញ​ថង់​ស្បែក​យក​មក​ឲ្យ​កូន​ផឹក

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​អណ្តូង​ទឹក​នោះ​ថា “អណ្តូង​ឡាហាយ‌រយ”។ អណ្តូង​នោះ​ស្ថិត​នៅ​ចន្លោះ​ភូមិ​កាដែស និង​ភូមិ​បារ៉ែដ។


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ជួប​នាង នៅ​ក្បែរ​ប្រភព​ទឹក​មួយ​ក្នុង​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។


ពេល​នោះ អុលឡោះ‌តាអាឡា​បំភ្លឺ​ឲ្យ​បាឡាម​មើល​ឃើញ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ដែល​ឈរ​រាំង​ផ្លូវ ទាំង​កាន់​ដាវ​នៅ​ដៃ គាត់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម