ឱអុលឡោះតាអាឡាអើយ ទ្រង់ធ្លាប់ធ្វើជាជំរករបស់យើងខ្ញុំ ពីជំនាន់មួយទៅជំនាន់មួយ។
ជនគណនា 13:1 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា |
ឱអុលឡោះតាអាឡាអើយ ទ្រង់ធ្លាប់ធ្វើជាជំរករបស់យើងខ្ញុំ ពីជំនាន់មួយទៅជំនាន់មួយ។
ពេលនោះ អ្នករាល់គ្នាបានចូលមកជិតខ្ញុំ ហើយប្រាប់ថា: “សូមចាត់មនុស្សឲ្យទៅមុនពួកយើង ដើម្បីពិនិត្យមើលស្រុក រួចរាយការណ៍ប្រាប់យើងខ្ញុំអំពីស្ថានភាពផ្លូវ និងក្រុងនានាដែលយើងខ្ញុំត្រូវធ្វើដំណើរទៅ”។
ខ្ញុំយល់ឃើញថាគំនិតនោះល្អ ខ្ញុំក៏ចាត់មនុស្សដប់ពីរនាក់ ក្នុងចំណោមអ្នករាល់គ្នា គឺម្នាក់តំណាងកុលសម្ព័ន្ធមួយ ឲ្យទៅ។
អុលឡោះតាអាឡាបង្គាប់អ្នករាល់គ្នានៅកាដែស–បារណា ថា “ចូរទៅចាប់យកទឹកដី ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាចុះ!”។ ប៉ុន្តែ អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងបញ្ជារបស់អុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា។ អ្នករាល់គ្នាពុំបានជឿលើអុលឡោះហើយពុំស្តាប់តាមសំឡេងរបស់អុលឡោះទេ។
កាលនោះ ខ្ញុំមានអាយុសែសិបឆ្នាំ ម៉ូសា ជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានចាត់ខ្ញុំពីកាដេស-បារនាឲ្យមកស៊ើបការណ៍នៅស្រុកនេះ។ ខ្ញុំក៏បានធ្វើសេចក្តីរាយការណ៍ជូនទៅគាត់វិញ ដោយស្មោះត្រង់។