ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ៊ីសាហាក់ គឺកូនដែលសារ៉ានឹងបង្កើតឲ្យអ្នក នៅឆ្នាំក្រោយ ក្នុងខែនេះ»។
ចោទិយកថា 5:3 - អាល់គីតាប អុលឡោះតាអាឡាពុំគ្រាន់តែចងសម្ពន្ធមេត្រីនេះជាមួយដូនតារបស់យើងប៉ុណ្ណោះទេ ទ្រង់ក៏បានចងជាមួយយើងទាំងអស់គ្នា ដែលនៅទីនេះ ហើយមានជីវិតនៅថ្ងៃនេះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមិនបានតាំងសញ្ញានេះនឹងដូនតារបស់យើងទេ គឺបានតាំងសញ្ញានឹងយើងវិញ គឺនឹងយើងទាំងអស់គ្នានៅទីនេះ ដែលមានជីវិតរស់នៅថ្ងៃនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ពុំគ្រាន់តែចងសម្ពន្ធមេត្រីនេះជាមួយដូនតារបស់យើងប៉ុណ្ណោះទេ ព្រះអង្គក៏បានចងជាមួយយើងទាំងអស់គ្នា នៅទីនេះ ហើយមានជីវិតនៅថ្ងៃនេះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មិនបានតាំងសេចក្ដីសញ្ញានេះនឹងពួកឰយុកោយើងទេ គឺបានតាំងនឹងខ្លួនយើងវិញ គឺនឹងយើងរាល់គ្នានេះហើយ ដែលសុទ្ធតែមានជីវិតរស់នៅសព្វថ្ងៃនេះ |
ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ៊ីសាហាក់ គឺកូនដែលសារ៉ានឹងបង្កើតឲ្យអ្នក នៅឆ្នាំក្រោយ ក្នុងខែនេះ»។
យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាម្ចាស់របស់អ្នក ហើយជាម្ចាស់របស់ពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ។
សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រី ដែលយើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសនោះ ចេញពីស្រុកអេស៊ីបឡើយ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្តី ក៏ពួកគេផ្ដាច់សម្ពន្ធមេត្រីរបស់យើងដែរ។
«យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល បានចុះកិច្ចសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប គឺនៅស្រុកដែលពួកគេជាប់ជាទាសករ។ យើងបានពោលទៅពួកគេថា:
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មានណាពី និងមនុស្សសុចរិតជាច្រើនមានបំណងចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញទេ គេចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ!។
ម៉ូសាកោះហៅជនជាតិអ៊ីស្រអែលទាំងមូល ហើយនិយាយថា៖ «អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក នូវហេតុការណ៍ទាំងប៉ុន្មានដែលអុលឡោះតាអាឡាធ្វើចំពោះស្តេចហ្វៀរ៉អ៊ូន និងមន្ត្រី ព្រមទាំងប្រជារាស្ត្រទាំងអស់នៅស្រុកអេស៊ីប។
ថ្ងៃនេះ អ្នកទាំងអស់គ្នាចូលមកជិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺមានទាំងមេដឹកនាំ មានទាំងកុលសម្ព័ន្ធ ក្រុមអះលីជំអះ ពួកមេទ័ពប្រុសៗទាំងអស់