Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 5:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​មិន​បាន​តាំង​សេចក្ដី​សញ្ញា​នេះ​នឹង​ពួក​ឰយុកោ​យើង​ទេ គឺ​បាន​តាំង​នឹង​ខ្លួន​យើង​វិញ គឺ​នឹង​យើង​រាល់​គ្នា​នេះ​ហើយ ដែល​សុទ្ធ​តែ​មាន​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌អង្គ​មិន​បាន​តាំង​សញ្ញា​នេះ​នឹង​ដូន​តា​របស់​យើង​ទេ គឺ​បាន​តាំង​សញ្ញា​នឹង​យើង​វិញ គឺ​នឹង​យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ ដែល​មាន​ជីវិត​រស់​នៅ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌អម្ចាស់​ពុំ​គ្រាន់​តែ​ចង​សម្ពន្ធ‌មេត្រី​នេះ​ជា​មួយ​ដូនតា​របស់​យើង​ប៉ុណ្ណោះ​ទេ ព្រះអង្គ​ក៏​បាន​ចង​ជា​មួយ​យើង​ទាំង​អស់​គ្នា នៅ​ទី​នេះ ហើយ​មាន​ជីវិត​នៅ​ថ្ងៃ​នេះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អុលឡោះ‌តាអាឡា​ពុំ​គ្រាន់​តែ​ចង​សម្ពន្ធ‌មេត្រី​នេះ​ជា​មួយ​ដូន​តា​របស់​យើង​ប៉ុណ្ណោះ​ទេ ទ្រង់​ក៏​បាន​ចង​ជា​មួយ​យើង​ទាំង​អស់​គ្នា ដែល​នៅ​ទី​នេះ ហើយ​មាន​ជីវិត​នៅ​ថ្ងៃ​នេះ​ដែរ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 5:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឯ​សេចក្ដី​សញ្ញា​របស់​អញ នោះ​នឹង​បាន​តាំង​នឹង​អ៊ីសាក​វិញ ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​ដល់​ឯង​នៅ​កំណត់​ឆ្នាំ​ក្រោយ​នេះ


អញ​នឹង​តាំង​សញ្ញា​នឹង​ឯង ហើយ​នឹង​ពូជ​ឯង​តាម​ដំណ​គេ​ត​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង នឹង​ពូជ​ឯង​ត​ទៅ


មិន​មែន​តាម​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ពួក​ព្ធយុ‌កោ​គេ នៅ​ថ្ងៃ​ដែល​អញ​បាន​ចាប់​ដៃ​ដឹក​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ជា​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​ផ្តាច់​ចេញ​ហើយ ទោះ​បើ​អញ​ជា​ប្ដី​ដល់​គេ​ក៏​ដោយ


ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា នៅ​ថ្ងៃ​ដែល​អញ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឲ្យ​រួច​ពី​សណ្ឋាន​ជា​បាវ​បំរើ ដោយ​ពាក្យ​ថា


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពី​ដើម​មាន​ហោរា នឹង​មនុស្ស​សុចរិត​ជា​ច្រើន គេ​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ តែ​មិន​មាន​ឃើញ​សោះ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​មាន​ឮ​ឡើយ។


ម៉ូសេ លោក​ហៅ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​មក​ប្រាប់​ថា ឯង​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ដល់​ផារ៉ោន នឹង​ពួក​មហា‌តលិក ហើយ​នឹង​ស្រុក​ទ្រង់​ទាំង​មូល នៅ​ចំពោះ​ភ្នែក​ឯង​ហើយ


នៅ​ថ្ងៃ​នេះ ឯង​ទាំង​អស់​គ្នា​កំពុង​ឈរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ទាំង​ពួក​មេ ទាំង​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន នឹង​ពួក​ចាស់‌ទុំ ហើយ​នឹង​ពួក​នាយក​របស់​ឯង​រាល់​គ្នា ជា​បណ្តា​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម