Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 17:21 - អាល់គីតាប

21 ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីសា‌ហាក់ គឺ​កូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នៅ​ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ប៉ុន្តែ​យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ៊ីសាក​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នា​ពេល​នេះ​នៅ​ឆ្នាំ​ក្រោយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ប៉ុន្ដែ យើង​នឹង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ៊ីសាក​វិញ ជាកូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក​នៅ​ឆ្នាំ​ក្រោយ​ក្នុង​រដូវ​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីសាក គឺ​កូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នៅ​ឆ្នាំ​ក្រោយ​ក្នុង​ខែ​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 តែ​ឯ​សេចក្ដី​សញ្ញា​របស់​អញ នោះ​នឹង​បាន​តាំង​នឹង​អ៊ីសាក​វិញ ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​ដល់​ឯង​នៅ​កំណត់​ឆ្នាំ​ក្រោយ​នេះ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 17:21
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​ថា៖ «ទេ គឺ​សារ៉ា​ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន! អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​“អ៊ីសា‌ហាក់”។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​នោះ និង​ពូជ‌ពង្ស ដែល​កើត​មក​តាម​ក្រោយ ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​តទៅ។


អុលឡោះ‌តាអាឡា មាន​បន្ទូល​ថា៖ «ឆ្នាំ​ក្រោយ នៅ​ខែ​ដដែល​នេះ យើង​នឹង​វិល​មក​រក​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ សារ៉ា​ឈរ​ស្តាប់​ក្រោយ​ខ្នង​គាត់ នៅ​មាត់​ទ្វារ​ជំរំ។


តើ​មាន​ការ​អ្វី​អស្ចារ្យ​ពេក ដែលអុលឡោះ‌តាអាឡា​ធ្វើ​មិន​កើត? ឆ្នាំ​ក្រោយ​នៅ​ខែ​ដដែល យើង​នឹង​មក​ជួប​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។


អុលឡោះ‌តាអាឡា​បាន​ប្រោស​ប្រណី​សារ៉ា ស្រប​តាម​សេចក្តី​ដែល​ទ្រង់​មាន​បន្ទូល​ទុក គឺ​ប្រព្រឹត្ត​ចំពោះ​គាត់ ស្រប​តាម​បន្ទូល​របស់​ទ្រង់។


អ៊ីស្រ‌អែល​ចេញ​ដំណើរ​ទៅ ដោយ​យក​អ្វីៗ​ទាំង​អស់ ដែល​គាត់​មាន​ទៅ​ជា​មួយ​ផង។ លុះ​ទៅ​ដល់​បៀរ‌សេ‌បា គាត់​បាន​ធ្វើ​គូរបាន​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ ជា​ឪពុក។


រួច​គាត់​ឲ្យ​ពរ​យូសុះ​ថា៖ «សូម​អុលឡោះ​ដែល​អ៊ីព្រហ៊ីម និង​អ៊ីសា‌ហាក់​ធ្លាប់​គោរព​បម្រើ សូម​អុលឡោះ​ដែល​ថែ​រក្សា​ពុក តាំង​ពី​ពុក​កើត​មក រហូត​ដល់​សព្វ​ថ្ងៃ​នេះ


សូម​ទ្រង់​មេត្តា​ឲ្យ​ខ្ញុំ​ជ្រក នៅ​ក្នុង​ផ្នូរ​ខ្មោច សូម​លាក់​ខ្ញុំ​នៅ​ទី​នោះ រហូត​ដល់​ទ្រង់​ស្ងប់​កំហឹង ហើយ​សូម​កំណត់​ពេល​មួយ ដែល​ទ្រង់​នឹក​ចាំ​ពី​ខ្ញុំ​ឡើង​វិញ។


អុលឡោះ​ឮ​សំរែក​ថ្ងូរ​របស់​ពួក​គេ។ ទ្រង់​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដែល​ទ្រង់​ចង​ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប។


យើង​ជា​អុលឡោះ​ដែល​ឪពុក​អ្នក​តែង​គោរព​បម្រើ គឺ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប»។ ម៉ូសា​ខ្ទប់​មុខ ព្រោះ​មិន​ហ៊ាន​មើល​អុលឡោះ។


ដល់​អ៊ីព្រ‌ហ៊ីម និង​ពូជ‌ពង្ស​របស់​គាត់ ជា‌និច្ច​ត​រៀង​ទៅ ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​យើង ឥត​ភ្លេច​សោះ​ឡើយ»។


ទ្រង់​សំដែង​ចិត្ត មេត្ដា‌ករុណា​ដល់​បុព្វ‌បុរ​របស់​យើង ហើយ​គោរព​តាម​សម្ពន្ធ‌មេត្រ​ដ៏‌វិសុទ្ធ​យ៉ាង​ស្មោះ‌ស្ម័គ្រ


អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ត្រង់​ឯ​ពេល​វេលា​ដែល​អុលឡោះ​ជា​បិតា​បាន​កំណត់​ទុក ដោយ​អំណាច​ទ្រង់​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​បាច់​ដឹង​ទេ។


ដ្បិត​អុលឡោះ​មាន​បន្ទូល​សន្យា​ថា «ឆ្នាំ​ក្រោយ យើង​នឹង​មក​ក្នុង​ពេល​ដដែល​នេះ ហើយ​នាង​សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។


ប្រសិន​បើ​បង​ប្អូន​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស បង​ប្អូន​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម ហើយ​ក៏​ត្រូវ​ទទួល​មត៌ក​តាម​បន្ទូល​សន្យា​របស់​អុលឡោះ​ដែរ។


ដោយ‌សារ​ជំនឿ គាត់ បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក​ដែល​អុលឡោះ​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ គឺ​គាត់​បាន​បោះ​ជំរំ​នៅ​ជា​មួយ​ណាពី​អ៊ីសាហាក់ និង​ណាពី​យ៉ាកកូប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​គាត់ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដដែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម