អុលឡោះតាអាឡាតែងតែប្រឆាំង នឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ ពេលពួកគេស្លាប់ទៅ គ្មាននរណានឹកដល់ពួកគេទៀតទេ។
ចោទិយកថា 32:26 - អាល់គីតាប យើងមានបំណងបំផ្លាញពួកគេទាំងស្រុង យើងចង់លុបបំបាត់ពួកគេពីផែនដី មិនឲ្យនរណានឹកនាដល់ពួកគេទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានប្រាប់ថា យើងនឹងកម្ចាត់កម្ចាយគេឲ្យទៅជាឆ្ងាយ យើងនឹងលុបបំបាត់ការនឹកចាំអំពីគេ ចេញពីមនុស្សលោកទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមានបំណងបំផ្លាញពួកគេទាំងស្រុង យើងចង់លុបបំបាត់ពួកគេពីផែនដី មិនឲ្យនរណានឹកនាដល់ពួកគេទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានប្រាប់ថា អញនឹងកំចាត់កំចាយគេឲ្យទៅជាឆ្ងាយ អញនឹងបំបាត់សេចក្ដីនឹកចាំពីគេ ចេញពីពួកមនុស្សលោកទៅ |
អុលឡោះតាអាឡាតែងតែប្រឆាំង នឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ ពេលពួកគេស្លាប់ទៅ គ្មាននរណានឹកដល់ពួកគេទៀតទេ។
ពេលមនុស្សសុចរិតស្រែករកទ្រង់ អុលឡោះតាអាឡាស្តាប់ពាក្យគេ ហើយទ្រង់រំដោះគេ ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន។
សូមកុំឲ្យជនជាតិអេស៊ីបពោលថា “អុលឡោះបាននាំជនជាតិអ៊ីស្រអែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឲ្យអស់ពីផែនដី”។ សូមអុលឡោះឈប់ខឹង ហើយដូរចិត្ត ឈប់ធ្វើទោសប្រជារាស្ត្ររបស់ទ្រង់ទៅ។
យើងធ្វើដូច្នេះ ដោយយល់ដល់ខ្លួនយើងផ្ទាល់ យើងមិនចង់បន្ទាបបន្ថោកឈ្មោះយើង ហើយយើងក៏មិនចង់ឲ្យព្រះណាផ្សេងទៀត ទទួលសិរីរុងរឿងរបស់យើងដែរ។
អុលឡោះតាអាឡាអើយ! ទ្រង់ពិតជាបិតារបស់យើងខ្ញុំ។ អ៊ីព្រហ៊ីមពុំដែលបានស្គាល់យើងខ្ញុំទេ អ៊ីស្រអែលក៏ពុំដែលបានឃើញ យើងខ្ញុំដែរ គឺមានតែទ្រង់ប៉ុណ្ណោះ ដែលជាបិតារបស់យើងខ្ញុំ ហើយតាំងពីដើមរៀងមក យើងតែងហៅ ទ្រង់ថាជាម្ចាស់ដែលលោះយើងខ្ញុំ។
យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅក្នុងចំណោមប្រជាជាតិនានា យើងនឹងយកដាវដេញតាមពីក្រោយអ្នករាល់គ្នា។ ស្រុករបស់អ្នករាល់គ្នានឹងនៅស្ងាត់ជ្រងំ ហើយក្រុងរបស់អ្នករាល់គ្នានឹងគ្មាននរណារស់នៅ។
អ្នករាល់គ្នានឹងវិនាសនៅក្នុងស្រុករបស់ប្រជាជាតិនានា ហើយគេនឹងបញ្ចុះសពអ្នករាល់គ្នា នៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ។
គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ»។
អុលឡោះតាអាឡានឹងធ្វើឲ្យអ្នកបាក់ទ័ព រត់នៅមុខខ្មាំងសត្រូវ។ អ្នកចេញទៅវាយពួកគេ ដោយដើរតាមផ្លូវតែមួយ តែអ្នកនឹងរត់នៅមុខពួកគេ តាមផ្លូវប្រាំពីរ។ នគរទាំងប៉ុន្មាននៅលើផែនដីឮដំណឹងនេះ គេនឹងនាំគ្នាព្រឺខ្លាច។
ជាតិសាសន៍ទាំងប៉ុន្មាន ដែលអុលឡោះតាអាឡានាំអ្នកទៅនៅស្រុកគេនោះ នឹងនាំគ្នាភ្ញាក់ផ្អើល ហើយយករឿងរបស់អ្នកទៅនិទានប្រាប់គ្នា ព្រមទាំងប្រមាថមាក់ងាយអ្នករាល់គ្នាទៀតផង។
អុលឡោះតាអាឡានឹងកំចាត់កំចាយអ្នក ទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង។ នៅទីនោះ អ្នកនឹងគោរពបម្រើព្រះដទៃ ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់ គឺព្រះធ្វើពីឈើ និងពីថ្ម។
អុលឡោះតាអាឡានឹងកំចាត់កំចាយអ្នករាល់គ្នា ឲ្យទៅរស់នៅក្នុងចំណោមជាតិសាសន៍នានា អ្នករាល់គ្នានឹងក្លាយទៅជាជនជាតិភាគតិច ក្នុងចំណោមប្រជាជាតិទាំងឡាយដែលអុលឡោះតាអាឡានាំអ្នករាល់គ្នាទៅរស់នៅ។
ចូរទុកឲ្យយើងបំផ្លាញពួកគេ និងលុបឈ្មោះពួកគេ ឲ្យបាត់សូន្យពីផែនដី រួចយើងនឹងធ្វើឲ្យមានប្រជាជាតិមួយកើតចេញពីអ្នក ជាប្រជាជាតិខ្លាំងពូកែ ហើយមានគ្នាច្រើនជាងប្រជាជននេះ”។