កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលតាំងទីលំនៅលើទឹកដីនោះ ចាប់តាំងពីស្រុកបាសានរហូតដល់ស្រុកបាល-ហ៊ើរម៉ូន ភ្នំស៊ីនៀរ និងភ្នំហ៊ើរម៉ូន ហើយពួកគេកើនចំនួនឡើងជាច្រើន។
ចោទិយកថា 3:9 - អាល់គីតាប (អ្នកស្រុកស៊ីដូនហៅភ្នំហ៊ើរម៉ូនថា ភ្នំស៊ីរាន ហើយអ្នកស្រុកអាម៉ូរីហៅភ្នំនេះថា ភ្នំសេនារ)។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (អ្នកស្រុកស៊ីដូនហៅភ្នំហ៊ើរម៉ូនថា ភ្នំស៊ីរាន រីឯសាសន៍អាម៉ូរីវិញហៅភ្នំនេះថា ភ្នំសេនារ) ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (អ្នកស្រុកស៊ីដូនហៅភ្នំហ៊ើរម៉ូនថា ភ្នំស៊ីរាន ហើយអ្នកស្រុកអាម៉ូរីហៅភ្នំនេះថា ភ្នំសេនារ)។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ឯភ្នំហ៊ើម៉ូននេះ ពួកសាសន៍ស៊ីដូនគេហៅថាភ្នំស៊ីរានវិញ ហើយសាសន៍អាម៉ូរីគេហៅថា ភ្នំសេនារ) |
កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលតាំងទីលំនៅលើទឹកដីនោះ ចាប់តាំងពីស្រុកបាសានរហូតដល់ស្រុកបាល-ហ៊ើរម៉ូន ភ្នំស៊ីនៀរ និងភ្នំហ៊ើរម៉ូន ហើយពួកគេកើនចំនួនឡើងជាច្រើន។
ហើយប្រៀបដូចជាទឹកសន្សើមធ្លាក់ ពីភ្នំហ៊ើរម៉ូន មកលើភ្នំស៊ីយ៉ូន ជាកន្លែងដែលអុលឡោះតាអាឡាប្រទានពរ និងប្រទានជីវិតអស់កល្បជានិច្ច។
ទ្រង់ធ្វើឲ្យដើមឈើទាំងនោះលោត ដូចកូនគោលោត ទ្រង់ធ្វើឲ្យភ្នំលីបង់ និងភ្នំស៊ីរាន លោត ដូចកូនក្របីលោត។
អុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំស្រយុតចិត្តជាខ្លាំង ហេតុនេះហើយបានជាខ្ញុំនឹកឃើញ ទ្រង់ពីកន្លែងដែលខ្ញុំនៅនេះ គឺភូមិភាគទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។
ទ្រង់បានបង្កើតទិសខាងជើង និងទិសខាងត្បូង ភ្នំតាបោរ និងភ្នំហ៊ើរម៉ូន សរសើរតម្កើងនាមទ្រង់។
សម្លាញ់ចិត្តបងអើយ ចូរចេញដំណើរពីភ្នំលីបង់ទៅជាមួយបង! ចូរចេញដំណើរពីភ្នំលីបង់នេះជាមួយបង! ចូរមើលពីកំពូលភ្នំអាម៉ាណា កំពូលភ្នំសេនៀរ និងកំពូលភ្នំហ៊ើរម៉ូន។ ចូរចាកចេញពីលំនៅរបស់សិង្ហ និងពីភ្នំដែលជាលំនៅរបស់ខ្លារខិននេះទៅ។
ពួកគេបានយកឈើដ៏មានតម្លៃពីភ្នំសេនៀរ មកធ្វើជាជញ្ជាំងរបស់អ្នក ហើយយកឈើតាត្រៅពីព្រៃលីបង់ មកធ្វើជាដងក្ដោងរបស់អ្នក។
គាត់វាយឈ្នះ និងប្រហារជីវិតស្តេចទាំងប៉ុន្មាននៃដែនដី ដែលស្ថិតនៅចន្លោះភ្នំហាឡាក់ ជិតស្រុកសៀរ និងក្រុងបាលកាដក្នុងជ្រលងភ្នំលីបង់ ជិតជើងភ្នំហ៊ើម៉ូន។