Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 3:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 (អ្នក​ស្រុក​ស៊ីដូន​ហៅ​ភ្នំ​ហ៊ើរម៉ូន​ថា ភ្នំ​ស៊ីរាន រីឯ​សាសន៍​អាម៉ូរី​វិញ​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សេនារ)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 (អ្នក​ស្រុក​ស៊ីដូន​ហៅ​ភ្នំ​ហ៊ើរ‌ម៉ូន​ថា ភ្នំ​ស៊ីរាន ហើយ​អ្នក​ស្រុក​អាម៉ូរី​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សេនារ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 (ឯ​ភ្នំ​ហ៊ើម៉ូន​នេះ ពួក​សាសន៍​ស៊ីដូន​គេ​ហៅ​ថា​ភ្នំ​ស៊ីរាន​វិញ ហើយ​សាសន៍​អាម៉ូរី​គេ​ហៅ​ថា ភ្នំ​សេនារ)

សូមមើលជំពូក ចម្លង

អាល់គីតាប

9 (អ្នក​ស្រុក​ស៊ីដូន​ហៅ​ភ្នំ​ហ៊ើរម៉ូន​ថា ភ្នំ​ស៊ីរាន ហើយ​អ្នក​ស្រុក​អាម៉ូ‌រី​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សេនារ)។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 3:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូន​ចៅ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ដែល​នៅ​ក្នុង​ស្រុក​នោះ គេ​ក៏​ចម្រើន​ឡើង​ចាប់​តាំង​ពី​ស្រុក​បាសាន រហូត​ដល់​ស្រុកបាល-ហ៊ើរម៉ូន សេនារ និង​ភ្នំ​ហ៊ើរម៉ូន។


ក៏​ធៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ភ្នំ​ហ៊ើរម៉ូន ដែល​ធ្លាក់​មក​លើ​ភ្នំ​នៃ​ក្រុង​ស៊ីយ៉ូន ដ្បិត​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​មាន​ព្រះ‌ពរ គឺ​ជា​ជីវិត​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច។


ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​ល្បាណូន​លោត​ដូច​ជា​កូន​គោ ហើយ​ឲ្យ​ភ្នំ​ស៊ីរាន លោត​ដូច​ជា​គោ​ព្រៃ​ស្ទាវ។


៙ ព្រលឹង​ទូល‌បង្គំ​ស្រយុត​នៅ​ក្នុង​ខ្លួន ហេតុ​នេះ​ហើយ​បាន​ជា​ទូល‌បង្គំ នឹក​ឃើញ​ព្រះ‌អង្គ​នៅ​ក្នុង​ស្រុក ក្បែរ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើរម៉ូន និង​ភ្នំ​មីតសារ។


ព្រះ‌អង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរម៉ូន សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ដោយ​អំណរ។


ប្រពន្ធ​អើយ ចូរ​មក​ពី​ភ្នំ​ល្បាណូន ជា‌មួយ​យើង​ចុះ គឺ​ពី​ភ្នំ​ល្បាណូន​ទៅ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា ពី​កំពូល​ភ្នំ​សេនារ និង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន​ផង គឺ​ពី​រូង​សត្វ​សិង្ហ ហើយ​ពី​ភ្នំ​របស់​ខ្លា​រខិន


ក្តារ​របស់​អ្នក​សុទ្ធ​តែ​ជា​ឈើ​កកោះ​ពី​ស្រុក​សេនារ គេ​បាន​យក​ដើម​តា‌ត្រៅ​ពី​ព្រៃ​ល្បាណូន មក​ធ្វើ​ជា​ដង​ក្តោង​សម្រាប់​អ្នក។


ចាប់​តាំង​ពី​ភ្នំ​ហាឡាក ត្រង់​កន្លែង​ដែល​ឡើង​ទៅ​ភ្នំ​សៀរ រហូត​ដល់​ក្រុង​បាល-កាដ ដែល​នៅ​ក្នុង​ជ្រលង​ភ្នំ​ល្បាណូន ត្រង់​ជើង​ភ្នំ​ហ៊ើរ​ម៉ូន។ លោក​ចាប់​បាន​ស្តេច​គេ​ទាំង​អស់ ហើយ​វាយ​សម្លាប់​ស្ដេច​ទាំង​នោះ​ចោល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម