ដូច្នេះ អុលឡោះតាអាឡាបោះបង់ចោលជនជាតិអ៊ីស្រអែលទាំងមូល ទ្រង់ធ្វើឲ្យពួកគេអាម៉ាស់ ដោយប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ហើយដេញពួកគេចេញឆ្ងាយពីទ្រង់។
ចោទិយកថា 28:43 - អាល់គីតាប ជនបរទេសដែលរស់នៅជាមួយអ្នក នឹងមានអំណាចកាន់តែខ្លាំងឡើងៗលើអ្នក ហើយអ្នកចុះអោនថយកាន់តែខ្សោយទៅៗ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកប្រទេសក្រៅដែលនៅជាមួយ នឹងឡើងជាងអ្នក កាន់តែខ្ពស់ទៅៗ ហើយអ្នកនឹងចុះកាន់តែទាបទៅៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនបរទេសដែលរស់នៅជាមួយអ្នកនឹងមានអំណាចកាន់តែខ្លាំងឡើងៗលើអ្នក ហើយអ្នកចុះឱនថយកាន់តែខ្សោយទៅៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកប្រទេសក្រៅដែលនៅជាមួយ នឹងឡើងទៅជាខ្ពស់ជាងឯងជាដរាប ហើយឯងនឹងចុះទៅជាទាបជាងគេ |
ដូច្នេះ អុលឡោះតាអាឡាបោះបង់ចោលជនជាតិអ៊ីស្រអែលទាំងមូល ទ្រង់ធ្វើឲ្យពួកគេអាម៉ាស់ ដោយប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ហើយដេញពួកគេចេញឆ្ងាយពីទ្រង់។
ហេតុនេះអុលឡោះតាអាឡាបណ្តេញជនជាតិអ៊ីស្រអែល ចេញឆ្ងាយពីទ្រង់ ស្របតាមបន្ទូលដែលទ្រង់ថ្លែងតាមរយៈណាពីទាំងអស់ជាអ្នកបម្រើរបស់ទ្រង់។ ជនជាតិអ៊ីស្រអែលត្រូវគេកៀរ ចេញឆ្ងាយពីទឹកដីរបស់ខ្លួន នាំទៅស្រុកអាស្ស៊ីរីរហូតដល់សព្វថ្ងៃ។
សូមកុំដាក់ទោសយើងខ្ញុំ ព្រោះតែបុព្វបុរស របស់យើងខ្ញុំបានធ្វើខុសនោះឡើយ ផ្ទុយទៅវិញ សូមប្រញាប់សំដែងចិត្ត អាណិតអាសូរយើងខ្ញុំផង! ដ្បិតយើងខ្ញុំកំពុងតែលិចលង់។
បច្ចាមិត្តមានប្រៀបលើនាង ខ្មាំងសត្រូវរបស់នាងរស់នៅយ៉ាងសុខសាន្ត អុលឡោះតាអាឡាបានធ្វើឲ្យនាងរងទុក្ខវេទនា ព្រោះតែអំពើបាបដ៏ច្រើនរបស់នាង កូនចៅរបស់នាងត្រូវបច្ចាមិត្តចាប់យក ទៅជាឈ្លើយ។
អុលឡោះតាអាឡាសម្រេចតាមគម្រោងការរបស់ទ្រង់ ទ្រង់ធ្វើតាមបន្ទូលដែលទ្រង់ថ្លែងទុក តាំងពីយូរលង់ណាស់មកហើយ ទ្រង់បានកំទេចនាង ឥតត្រាប្រណី ទ្រង់បានធ្វើឲ្យខ្មាំងសត្រូវអរសប្បាយ ដោយឃើញនាងបរាជ័យ ទ្រង់ប្រទានកម្លាំង ឲ្យបច្ចាមិត្តរបស់នាង។
លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យទោស តាមហ៊ូកុំរបស់អ្នករាល់គ្នាទៅ»។ ជនជាតិយូដាជម្រាបទៅលោកវិញថា៖ «យើងខ្ញុំគ្មានសិទ្ធិប្រហារជីវិតអ្នកណាសោះឡើយ»។
ប៉ុន្ដែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ! ឆ្កាងទៅ!»។ លោកពីឡាតសួរពួកគេថា៖ «ឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកអ៊ីមុាំឆ្លើយឡើងថា៖ «ក្រៅពីស្តេចអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។
អុលឡោះតាអាឡាជាម្ចាស់របស់អ្នក នឹងធ្វើឲ្យអ្នកបានថ្កុំថ្កើងជាងគេ គឺមិនមែនអន់ជាងគេទេ អ្នកនឹងទទួលកិត្តិយសខ្ពង់ខ្ពស់ជានិច្ច គឺមិនចុះអោនថយឡើយ។ ប៉ុន្តែ អ្នកត្រូវស្តាប់បង្គាប់ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។
ឪពុកម្តាយរបស់លោកសាំសុនមិនបានដឹងថា អុលឡោះតាអាឡាបណ្តាលឲ្យលោកសាំសុនមានចិត្តដូច្នេះ ដើម្បីរកឱកាសបង្កជម្លោះជាមួយជនជាតិភីលីស្ទីន ព្រោះនៅជំនាន់នោះជនជាតិភីលីស្ទីនត្រួតត្រាលើស្រុកអ៊ីស្រអែល។
ដូច្នេះ យើងប្រាប់អ្នករាល់គ្នាថា យើងនឹងមិនបណ្តេញអ្នកស្រុកនេះចេញពីមុខអ្នករាល់គ្នាឡើយ ពួកគេនឹងក្លាយទៅជាគូសត្រូវរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងអន្ទាក់នៃព្រះនានារបស់ពួកគេ»។
ព្រោះតែជនជាតិម៉ាឌាន ជនជាតិអ៊ីស្រអែលបានធ្លាក់ខ្លួនក្រខ្សត់យ៉ាងខ្លាំង គេក៏ស្រែកអង្វរអុលឡោះតាអាឡាឲ្យជួយសង្គ្រោះគេ។