ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 23:22 - អាល់គីតាប

ប្រសិន​បើ​អ្នក​មិន​បាន​បន់​ទេ នោះ​អ្នក​នឹង​គ្មាន​បាប​អ្វី​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដេ ប្រសិន‌បើ​អ្នក​មិន​ដែល​បន់​ទេ នោះមិន​រាប់​ជា​បាប​ដល់​អ្នក​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​អ្នក​មិន​បាន​បន់​ទេ នោះ​អ្នក​នឹង​គ្មាន​បាប​អ្វី​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​ឯង​មិន​ដែល​បន់​បំណន់​ទេ នោះ​គ្មាន​បាប​ឡើយ

សូមមើលជំពូក



ចោទិយ‌កថា 23:22
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ជំនូន​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជូន​អុលឡោះ គឺ​ពាក្យ​អរ​គុណ ហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា ចំពោះ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


ខ្ញុំ​ចូល​មក​ក្នុង​ដំណាក់​របស់​ទ្រង់ ទាំង​នាំ​គូរបាន​ដុត​យក​មក​ជូន​ទ្រង់ ដូច​ខ្ញុំ​បាន​សន្យា


ចូរ​រិះ‌គិត​ឲ្យ​បាន​ដិត‌ដល់ មុន​នឹង​សន្យា​ជូន​អ្វី​មួយ​ទៅ​អុលឡោះដើម្បី​កុំ​ឲ្យ​ស្ដាយ​ក្រោយ។


បើ​អ្នក​មិន​សន្យា នោះ​ប្រសើរ​ជាង​សន្យា តែ​មិន​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​សន្យា។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​គេ​បន់អុលឡោះ‌តាអាឡា ដោយ​សន្យា​ជូន​នរណា​ម្នាក់​ទៅ​ទ្រង់ គេ​អាច​រួច​ពី​បំណន់​របស់​ខ្លួន​បាន​ដោយ​បង់​ប្រាក់ តាម​ការ​វាយ​តម្លៃ​របស់​មនុស្ស។


«ប្រសិន​បើ​អ្នក​បន់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​អំពី​រឿង​អ្វី​មួយ ចូរ​ប្រញាប់​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បន់​នោះ បើ​មិន​ដូច្នោះ​ទេ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​នឹង​ទារ​បំណន់​អ្នក ហើយ​អ្នក​នឹង​មាន​បាប។


ប៉ុន្តែ បើ​អ្នក​បន់​អ្វី​មួយ ចូរ​ធ្វើ​តាម​បំណន់​ដែល​អ្នក​បាន​បន់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ទៅ»។


ជន‌ជាតិ​អ៊ីស្រ‌អែល​ពុំ​បាន​ប្រហារ​ជីវិត​ពួក​គេ​ទេ ព្រោះ​អ្នក​ដឹក​នាំ​សហគមន៍​សច្ចា​ជា​មួយ​ពួក​គេ ក្នុង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ជ្រុល​ហួស​ទៅ​ហើយ ប៉ុន្តែ សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​រិះគន់​ពួក​អ្នក​ដឹក​នាំ​របស់​ខ្លួន។