Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 27:2 - អាល់គីតាប

2 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​គេ​បន់អុលឡោះ‌តាអាឡា ដោយ​សន្យា​ជូន​នរណា​ម្នាក់​ទៅ​ទ្រង់ គេ​អាច​រួច​ពី​បំណន់​របស់​ខ្លួន​បាន​ដោយ​បង់​ប្រាក់ តាម​ការ​វាយ​តម្លៃ​របស់​មនុស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «កាល​ណា​មនុស្ស​ណា​បន់​បំណន់ បើ​របស់​ដែល​សន្យា​ថ្វាយ​ជា​មនុស្ស នោះ​ត្រូវ​ជា​របស់​ព្រះ‌យេហូវ៉ា​តាម​ដែល​អ្នក​គិត​ថ្លៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​គេ​បន់​ព្រះ‌អម្ចាស់ ដោយ​សន្យា​ថ្វាយ​នរណា​ម្នាក់​ទៅ​ព្រះអង្គ គេ​អាច​រួច​ពី​បំណន់​របស់​ខ្លួន​បាន​ដោយ​បង់​ប្រាក់ តាម​ការ​វាយ​តម្លៃ​របស់​មនុស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​មនុស្ស​ណា​បន់​បំណន់ បើ​របស់​ដែល​សន្យា​ថ្វាយ​ជា​មនុស្ស នោះ​ត្រូវ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​តាម​ដែល​ឯង​គិត​ថ្លៃ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 27:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ឲ្យ​ក្រុម​អ៊ីមុាំ​ទទួល​យក គឺ​ម្នាក់ៗ​ត្រូវ​ទទួល​យក​ចំណែក​របស់​ខ្លួន​ពី​អ្នក​ដែល​ខ្លួន​ស្គាល់ ដើម្បី​ជួស‌ជុល​កន្លែង​បាក់​បែក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ដំណាក់ ដែល​គេ​យល់​ថា​ចាំ‌បាច់​គួរ​តែ​ជួស‌ជុល»។


ការ​ខ្វល់​ខ្វាយ​ច្រើន​បណ្ដាល​ឲ្យ​យល់​សប្ដិ​ច្រើន ហើយ​ការ​និយាយ​ច្រើន​ក៏​បណ្ដាល​ឲ្យ​ខុស​ច្រើន​ដែរ។


អុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖


ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ទូរអាអុលឡោះ‌តាអាឡា​ថា៖ «ប្រសិន​បើ​អុលឡោះ​ប្រគល់​ជន‌ជាតិ​នោះ​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ ខ្ញុំ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​ឡាយ​របស់​ពួក​គេ​ជូន​ផ្តាច់​ដល់​អុលឡោះ»។


ប្រសិន​បើ​ស្ត្រី​ណា​ម្នាក់​បន់អុលឡោះ‌តាអាឡា ឬ​សន្យា​អំពី​រឿង​អ្វី​មួយ ក្នុង​គ្រា​ដែល​នាង​នៅ​ក្មេង ហើយ​រស់​នៅ​ជា​មួយ​ឪពុក​របស់​ខ្លួន


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​បុរស ឬ​ស្ត្រី​ណា​ម្នាក់​សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​ជូនអុលឡោះ‌តាអាឡា


«ប្រសិន​បើ​អ្នក​ដើរ​កាត់​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​ដទៃ អ្នក​អាច​បេះ​ផ្លែ​បរិភោគ​តាម​ចិត្ត រហូត​ដល់​ឆ្អែត តែ​អ្នក​មិន​អាច​បេះ​ដាក់​ថង់​យក​ទៅ​ជា​មួយ​បាន​ឡើយ។


លុះ​គំរប់​ពីរ​ខែ​ហើយ នាង​ក៏​វិល​ត្រឡប់​មក​រក​ឪពុក​វិញ រួច​គាត់​យក​នាង​ធ្វើ​គូរបាន តាម​ពាក្យ​ដែល​គាត់​បាន​សន្យា​ជា​មួយ​អុលឡោះ‌ជាអម្ចាស់។ នាង​ពុំ​ដែល​បាន​ស្គាល់​បុរស​ណា​នៅ​ឡើយ​ទេ។ ចាប់​ពី​ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រកាន់​ទំនៀម​ទម្លាប់​ដូច​ត​ទៅ:


នាង​ទូរអា​អង្វរ​អុលឡោះ​ដោយ​សច្ចា​ថា៖ «ឱ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​មើល​មក​ខ្ញុំ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ឡើយ។ ប្រសិន​បើ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ ខ្ញុំ​នឹង​យក​កូន​នោះ​មក​ជូន​ទ្រង់ ដើម្បី​ឲ្យ​នៅ​បម្រើ​ទ្រង់​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។


ឥឡូវ​នេះ នាង​ខ្ញុំ​សូម​យក​កូន​មក​ជូនអុលឡោះ‌តាអាឡា ឲ្យ​នៅ​ជា​មួយ​ទ្រង់​អស់​មួយ​ជីវិត»។ បន្ទាប់​មក គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម