អ្នករាល់គ្នាត្រូវឲ្យកូនប្រុសច្បង និងកូនឈ្មោលដំបូងរបស់ហ្វូងសត្វជូនអុលឡោះតាអាឡា ដ្បិតកូនច្បងទាំងអស់ជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា។
ចោទិយកថា 15:19 - អាល់គីតាប «ត្រូវញែកកូនដំបូងនៃហ្វូងសត្វរបស់អ្នក គឺកូនគោឈ្មោល និងកូនចៀមឈ្មោល ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ មិនត្រូវប្រើកូនដំបូងរបស់គោ សម្រាប់ភ្ជួររាស់ ហើយក៏មិនត្រូវកាត់រោមកូនដំបូងរបស់ចៀមដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ក្នុងហ្វូងគោ និងហ្វូងចៀមរបស់អ្នក នោះអស់ទាំងកូនឈ្មោល ដែលជាកូនដំបូង ត្រូវញែកជាបរិសុទ្ធថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ។ មិនត្រូវយកកូនដំបូងពីហ្វូងគោរបស់អ្នកទៅប្រើការ ក៏មិនត្រូវកាត់រោមកូនដំបូងពីហ្វូងចៀមរបស់អ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ត្រូវញែកកូនដំបូងនៃហ្វូងសត្វរបស់អ្នក គឺកូនគោឈ្មោល និងកូនចៀមឈ្មោល ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវប្រើកូនដំបូងរបស់គោ សម្រាប់ភ្ជួររាស់ ហើយក៏មិនត្រូវកាត់រោមកូនដំបូងរបស់ចៀមដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងហ្វូងគោ ហ្វូងចៀមរបស់ឯង នោះត្រូវញែកអស់ទាំងកូនឈ្មោលដែលកើតជាដំបូងចេញ ទុកជាបរិសុទ្ធ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង មិនត្រូវយកកូនដែលកើតជាដំបូងពីមេគោឯង ទៅប្រើធ្វើការអ្វី ឬកាត់រោមរបស់កូនដែលកើតជាដំបូង ពីមេចៀមឯងនោះឡើយ |
អ្នករាល់គ្នាត្រូវឲ្យកូនប្រុសច្បង និងកូនឈ្មោលដំបូងរបស់ហ្វូងសត្វជូនអុលឡោះតាអាឡា ដ្បិតកូនច្បងទាំងអស់ជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា។
«ត្រូវញែកកូនច្បងទាំងអស់ ទោះបីមនុស្ស ឬសត្វក្តី ទុកជាសក្ការៈសម្រាប់យើង។ កូនដំបូងទាំងអស់នៃជនជាតិអ៊ីស្រអែលជាកម្មសិទ្ធិរបស់យើង»។
ត្រូវយកភោគផលដំបូងនៃស្រែចម្ការរបស់អ្នក មកឲ្យយើងកុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។
រីឯកូនដំបូងរបស់គោ និងចៀមក៏ត្រូវញែកទុកឲ្យយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមឲ្យនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកឲ្យយើង។
កូនប្រុសច្បងទាំងអស់ជាកម្មសិទ្ធិរបស់យើង ហើយកូនឈ្មោលដំបូងរបស់គោ និងចៀមពីក្នុងហ្វូងសត្វរបស់អ្នក ក៏ជាកម្មសិទ្ធិរបស់យើងដែរ។
មិនត្រូវឲ្យនរណាម្នាក់ញែកកូនដំបូងពីហ្វូងសត្វរបស់ខ្លួនជូនអុលឡោះតាអាឡាឡើយ ដ្បិតកូនដំបូងរបស់សត្វ គឺទាំងកូនគោ ទាំងកូនចៀម ជាកម្មសិទ្ធិរបស់អុលឡោះតាអាឡារួចស្រេចទៅហើយ។
កូនដំបូងទាំងអស់ដែលប្រជាជនយកមកជូនយើង គឺទាំងកូនមនុស្ស ទាំងកូនសត្វ ត្រូវបានជាចំណែករបស់អ្នក។ ប៉ុន្តែ ចូរឲ្យគេលោះកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វដែលមិនបរិសុទ្ធ។
ប៉ុន្តែ មិនត្រូវឲ្យគេលោះកូនដំបូងរបស់គោ កូនដំបូងរបស់ចៀម និងកូនដំបូងរបស់ពពែឡើយ ដ្បិតសត្វទាំងនោះត្រូវទុកសម្រាប់ធ្វើគូរបាន។ ត្រូវយកឈាមរបស់វា ប្រោះនៅលើអាសនៈ ហើយដុតខ្លាញ់វាក្នុងភ្លើង ដើម្បីឲ្យមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
ដ្បិតកូនច្បងទាំងអស់ជាចំណែករបស់យើង។ នៅថ្ងៃដែលយើងប្រហារកូនច្បងទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប យើងបានញែកកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែលទុកសម្រាប់យើង គឺកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វជាចំណែករបស់យើង។ យើងជាអុលឡោះតាអាឡា»។
ដ្បិតអស់អ្នកដែលទ្រង់បានជ្រើសរើស ទ្រង់ក៏បានតំរូវគេទុកជាមុនឲ្យមានលក្ខណៈដូចបុត្រារបស់ទ្រង់ដែរ ដើម្បីឲ្យបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។
ពេលនោះ អ្នករាល់គ្នាត្រូវយកជំនូនទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានៅកន្លែងដែលទ្រង់នឹងជ្រើសរើសជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ គឺមានគូរបានដុត ជំនូនមួយភាគដប់ ជំនូនពិសេស និងជំនូនផ្សេងៗ ដែលអ្នករាល់គ្នាសន្យាជូនអុលឡោះតាអាឡា។
រីឯជំនូនមួយភាគដប់ ដែលអ្នកត្រូវជូនអុលឡោះតាអាឡា គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ឬកូនដំបូងរបស់គោ និងចៀម ឬជំនូនផ្សេងៗទៀត ដូចជាជំនូនលាបំណន់ជំនូនស្ម័គ្រចិត្ត និងជំនូនពិសេស អ្នកពុំអាចបរិភោគនៅកន្លែងដែលអ្នករាល់គ្នារស់នៅឡើយ។
ត្រូវបរិភោគជំនូនមួយភាគដប់ ដែលអ្នកញែកចេញពីស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នក នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកត្រង់កន្លែងដែលទ្រង់ជ្រើសរើស ទុកជាដំណាក់សម្រាប់សំដែងនាមរបស់ទ្រង់ ដើម្បីឲ្យអ្នករៀនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករហូតតទៅ។
ពេលដោះលែងខ្ញុំបម្រើ អ្នកមិនត្រូវនឹកស្តាយឡើយ ព្រោះគេបាននៅបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ ហើយធ្វើការឲ្យអ្នកបានផលពីរដងលើសកម្មករ ដែលអ្នកជួលមកធ្វើការទៅទៀត។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។
ត្រូវជប់លៀងយ៉ាងសប្បាយ ជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នក។ ត្រូវជប់លៀងបែបនេះនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ត្រង់កន្លែងដែលទ្រង់ជ្រើសរើស ទុកជាដំណាក់សម្រាប់សំដែងនាមទ្រង់។
ក្នុងឱកាសពិធីបុណ្យនេះ អ្នកត្រូវជប់លៀងយ៉ាងសប្បាយ ជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នក។
និងមានក្រុមជំអះរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅសូរ៉កាកំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតអុលឡោះ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតព្រលឹងអ្នកសុចរិត ដែលបានគ្រប់លក្ខណៈ