ចោទិយកថា 15:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 «ក្នុងហ្វូងគោ និងហ្វូងចៀមរបស់អ្នក នោះអស់ទាំងកូនឈ្មោល ដែលជាកូនដំបូង ត្រូវញែកជាបរិសុទ្ធថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ។ មិនត្រូវយកកូនដំបូងពីហ្វូងគោរបស់អ្នកទៅប្រើការ ក៏មិនត្រូវកាត់រោមកូនដំបូងពីហ្វូងចៀមរបស់អ្នកដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 «ត្រូវញែកកូនដំបូងនៃហ្វូងសត្វរបស់អ្នក គឺកូនគោឈ្មោល និងកូនចៀមឈ្មោល ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវប្រើកូនដំបូងរបស់គោ សម្រាប់ភ្ជួររាស់ ហើយក៏មិនត្រូវកាត់រោមកូនដំបូងរបស់ចៀមដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ក្នុងហ្វូងគោ ហ្វូងចៀមរបស់ឯង នោះត្រូវញែកអស់ទាំងកូនឈ្មោលដែលកើតជាដំបូងចេញ ទុកជាបរិសុទ្ធ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង មិនត្រូវយកកូនដែលកើតជាដំបូងពីមេគោឯង ទៅប្រើធ្វើការអ្វី ឬកាត់រោមរបស់កូនដែលកើតជាដំបូង ពីមេចៀមឯងនោះឡើយ សូមមើលជំពូកអាល់គីតាប19 «ត្រូវញែកកូនដំបូងនៃហ្វូងសត្វរបស់អ្នក គឺកូនគោឈ្មោល និងកូនចៀមឈ្មោល ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ មិនត្រូវប្រើកូនដំបូងរបស់គោ សម្រាប់ភ្ជួររាស់ ហើយក៏មិនត្រូវកាត់រោមកូនដំបូងរបស់ចៀមដែរ។ សូមមើលជំពូក |
អ្នក និងកូនប្រុសកូនស្រីរបស់អ្នក ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងបាវប្រុសបាវស្រីរបស់អ្នក ពួកលេវីដែលរស់នៅក្នុងទីក្រុងជាមួយអ្នក ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ ដែលនៅក្នុងចំណោមអ្នករាល់គ្នា នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។
ត្រូវបរិភោគតង្វាយមួយភាគក្នុងដប់ ដែលអ្នកញែកពីស្រូវ ពីស្រាទំពាំងបាយជូរ ពីប្រេង និងកូនដំបូងពីហ្វូងគោ ហ្វូងចៀមទាំងប៉ុន្មានរបស់អ្នក នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស សម្រាប់នឹងតាំងព្រះនាមព្រះអង្គ ដើម្បីឲ្យអ្នករៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នករហូតតទៅ។
នោះត្រូវនាំយកអស់ទាំងតង្វាយដែលខ្ញុំបង្គាប់ឲ្យអ្នកយកទៅថ្វាយ នៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គចុះ គឺអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង និងគ្រប់ទាំងផលជ្រើសរើស ដែលអ្នករាល់គ្នាបានបន់ថ្វាយព្រះយេហូវ៉ា។